ជួយទំព័រហ្វេសប៊ុក មាស សុខសោភា ចេញពីរឿងអាសអាភាស!
តាំងពីព្រឹកមក ទំព័រហ្វេសប៊ុករបស់តារាចម្រៀងល្បី នាង មាស សុខសោភា បានរងការវាយប្រហារមិនស្វាង។ ប្រសិនជានៅលើទំព័ររបស់នាង មិនមានការបង្ហោះអ្វីចម្លែកនោះ តែនៅលើទំព័របច្ចុប្បន្នភាព នៃបណ្ដាជនជាង២លាននាក់ ដែលចុចចូលិត្ត (Like) ទំព័រហ្វេសប៊ុករបស់នាង គេអាចមើលឃើញ ការបង្ហោះរូបផ្ដេសផ្ដាស និងអាសអាភាសនោះ សឹងតែគ្រប់ៗគ្នា។
តាមពិតទៅ ហេតុការណ៍អកុសល នៅលើទំព័រហ្វេសប៊ុករបស់តារា ដែលសម្បូរដោយអ្នកតាមដានរូបនេះ បានកើតឡើង កាលពីលើកមុនៗ ជាច្រើនដងរួចមកហើយ។ ប៉ុន្តែតាមមើលទំនង ក្រុម ហេគើរ (Hacker) មិនបានទុកឲ្យតារាចម្រៀង សប្បាយចិត្ត នឹងឃើញទំព័រហ្វេសប៊ុករបស់នាង មានភាពស្អាតស្រឡះនោះទេ។
អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំក្នុងក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា បានជួបជាមួយវិស្វករផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា នៅទីនោះ ដើម្បីស្វែងរកការពន្យល់ ពីករណីនេះ [...]