អាមេរិក៖ ក្មេងប្រុសម្នាក់បាញ់សម្លាប់ ប្អូនស្រីខ្លួនឯងអាយុ២ឆ្នាំ
អាជ្ញាធរអាមេរិក បានប្រកាសអោយដឹងថា ក្មេងប្រុសតូចម្នាក់អាយុទើបតែ៥ឆ្នាំ បានជ្រុលដៃសម្លាប់ប្អូនស្រីរបស់វា នឹងកាំភ្លើងមួយដើម ដែលជាអំណោយរបស់ក្មេងនេះតាំងពីឆ្នាំមុន។
នៅអាមេរិក គេបង្រៀនកូនចៅ អោយចេះកាន់កាំភ្លើងតាំងពីតូច។ តែមិនប្រាកដថា នឹងមានអត្ថប្រយោជន៍នោះទេ។
ម្ដាយរបស់កុមារ មានវត្តមាននៅក្នុងផ្ទះជាមួយកូនរបស់គាត់ នៅខណៈពេលដែលរឿងដែលជួសជុលមិនបាននេះ បានកើតឡើង។ នគរបាលនៃក្រុងគូមប៊ើឡែន (Cumberland) រដ្ឋគេនទូគី (Kentucky) បានបញ្ជាក់ថា នៅពេលគាត់លឺសូមផ្ទុះកាំភ្លើង គាត់នៅរាលហាល ខាងក្រៅផ្ទះ។
កាំភ្លើងត្រូវបានទុក នៅកន្លែងមួយដោយឡែក តែគ្រួសារមិនដែលបានគិតថា នៅក្នុងកាំភ្លើងនោះ មានគ្រាប់ពិតអាចបាញ់ចេញបានដូច្នេះទេ។ កុមារបានទទួលអំណោយកាំភ្លើងនេះ មានម៉ាក គ្រីកេត (Crickett) ធុន [...]