Posts tagged as "Ebola"

ស្រែក​លេង​ថា​«ខ្ញុំ​មាន​ជំងឺ​អេបូឡា»​នៅ​លើ​យន្ដហោះ បង្ក​ការ​ជ្រួល​ច្របល់... (vdo)

ជើងហោះហើរ 845 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ US Airways ដែល​ហោះ​ភ្ជាប់​ទីក្រុង ហ្វីឡាដែលហ្វី (Philadelphie) ទៅ​កាន់​ក្រុង ប៉ងតាកាណ (Punta Cana) បាន​ជួប​រឿង​ដ៏​ចម្លែក​មួយ នឹក​ស្មាន​មិន​ដល់ នៅ​ព្រលាន​យន្ដហោះ​នៃ​សាធារណរដ្ឋ ដូមេនិកេន។ នៅ​ពេល​យន្ដហោះ បាន​ចុះ​ចត​ដល់​ដី អ្នក​បម្រើការ​លើ​យន្ដហោះ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​អង្គុយ​នៅ​ឲ្យ​ស្ងៀម ហើយ​បន្ទាប់​មក​ក្រុម​ភ្នាក់ងារ​សុខភាព​ច្រើន​នាក់ ដែល​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ការពារ​ជម្ងឺឆ្លង បាន​ចូល​មក​ត្រួត​ពិនិត្យ នៅ​ក្នុង​យន្ដហោះ។

រឿងហេតុដែលបណ្ដាលឲ្យមាន ការត្រួតពិនិត្យ​យន្ដហោះ​នោះ ដោយសារតែបុរសម្នាក់អាយុ៥៤ឆ្នាំ បាន​ស្រែក​ឡើង​ថា៖ «ខ្ញុំមានជំងឹអេបូឡា អ្នកឯងទាំងអស់គ្នាចប់ហើយ!» តាមប្រភពមួយចំនួនទៀត បានបញ្ជាក់​ទៀត​ថា បុរស​ម្នាក់នេះ បានជិះក្នុងយន្ដហោះជាមួយនឹងការក្អកមិនឈប់ឈរ ហើយបានស្រែក​ដដែលៗ​ថា៖ [...]

ឆ្កែ ដែល​ឆ្លង អេបូឡា នៅ​អេស្ប៉ាញ ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់

ឆ្កែ ដែល​ឆ្លង អេបូឡា នៅ​អេស្ប៉ាញ ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់

សត្វឆ្កែដ៏អភ័ព ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សណ្ដំ​ជា​ដំបូង ដើម្បី​ឲ្យ​វា​ដេក និង​ជួយ​បញ្ឈៀស​វា​ពី​ការ​ឈឺ​ចាប់ មុន​នឹង​ចាក់​ថ្នាំ​សម្លាប់។ ការ​ចាក់​សម្លាប់​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៨ ខែ​តុលា ក្នុង​ទី​សត្វឃាត​មួយ ផ្នែក​ខាង​ជើង​នៃ​រាជធានី​ ម៉ាឌ្រីដ រាជាណាចក្រ​អេស្ប៉ាញ។ ស្វាមី​របស់​គ្រូពេទ្យដែល​រង​គ្រោះ​ឆ្លង​មេរោគ អេបូឡា ដែល​ជា​ករណី​ឆ្លង​ជំងឺ​នេះ​ដំបូង​គេ ក្នុង​ទ្វីប​អ៊ឺរ៉ុប បាន​ធ្វើការ​តវ៉ា​ជា​សាធារណៈ ជាមួយ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំ​សម្លាប់​នេះ។

ការសិក្សាស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​អាច​ផ្ទុក​នូវ​ប្រព័ន្ធ​ការពារ​មេរោគ ប្រឆាំង​នឹង​មេរោគ អេបូឡា ដែល​គេ​អាច​និយាយ​បាន​ថា សត្វ​ឆ្កែ​ទាំង​នេះ​កំពុង​ផ្ទុក​មេរោគ អេបូឡា ដោយ​មិន​ឲ្យ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ដូច្នេះ បើ​វាមាន​ផ្ទុក​មេរោគ អេបូឡា នៅ​លើ​ខ្លួន​វា វា​អាច​ធ្វើការ​ចម្លង​មក​មនុស្ស [...]

វេជ្ជបណ្ឌិត​ឆ្លង​មេរោគ អេបូឡា បាន​មក​ដល់​អាមេរិក​ហើយ

វេជ្ជបណ្ឌិត​ឆ្លង​មេរោគ អេបូឡា បាន​មក​ដល់​អាមេរិក​ហើយ

វេជ្ជបណ្ឌិតអាមេរិកាំងមួយរូប ក្នុងចំណោមពីររូប ដែលបានទទួលផ្ទុកមេរោគអេបូឡា (Ebola) នៅពេលវេជ្ជបណ្ឌិត​រូប​នោះ ពិនិត្យព្យាបាលអ្នកជម្ងឺនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានដឹកមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីទទួលការ​ព្យាបាល។ នេះបើតាមការអះអាង របស់អង្គការស្ម័គ្រចិត្ត ដែលវេជ្ជបណ្ឌិតរូបនោះ បានធ្វើការជាមួយ។


អ្នកជំងឹ អេបូឡា មួយរូបកំពុងទទួលការព្យាបាល។ (រូបថត ឯកសារ)

មេរោគ - យន្ដហោះឯកជនដែលបំពាក់ដោយសម្ភារៈពិសេស ដើម្បីដាក់វេជ្ជបណ្ឌិត ខេន ប្រេនលី (Kent Brantly) ដាច់ដោយឡែកនោះ បានមកដល់ព្រលានយន្ដហោះ នៃបន្ទាយយោធា ដូបាំង (Dobbins) ក្នុងរដ្ឋអាត្លង់តា សហរដ្ឋ​អាមេរិក កាលពីថ្ងៃសៅរ៍ទី០២ ខែសីហាម្សិលម៉ិញនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...