ទំព័រហ្វេសប៊ុក ហ៊ុន សែន ត្រូវបានយកត្រឡប់មកវិញ បន្ទាប់ពីរងការប្លន់អស់ជាច្រើនម៉ោង
នៅវេលាម៉ោងជាង១៣ រសៀលថ្ងៃនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន ដែលមានអ្នកតាមដាន ជាង១០លានគណនី ត្រូវបានទាញយកមកគ្រប់គ្រងវិញបានហើយ បន្ទាប់ពីត្រូវបានប្លន់ យកទៅគ្រប់គ្រង តាំងពីម៉ោងជាង១១ព្រឹកម៉ិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី មកអះអាងថា ក្រុមអ្នកជំនាញរបស់ក្រសួង បានទាញយកទំព័រហ្វេសប៊ុកនេះ មកគ្រប់គ្រងវិញ ដោយមានកិច្ចសហប្រតិបត្តិការ ពីក្រុមហ៊ុនហ្វេសប៊ុក។
លោក ខៀវ សុភ័គ បានអះអាងទៀតថា ចំពោះចោរបច្ចេកវិទ្យា (Hacker) ដែលបានប្លន់ទំព័រនេះ ត្រូវបានរកឃើញតម្រុយមួយចំនួនហើយ គឺជា«ជនទុច្ចរិត» ដែល «មាននិន្នាការប្រឆាំង ដែលអ្នកខ្លះ កំពុងលាក់ខ្លួននៅក្រៅប្រទេស»។ អ្នកនាំពាក្យបន្តថា អាជ្ញាធរកម្ពុជា នឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម «Hacker» ទាំងនោះ។
បន្ទាប់ពីបានរងការប្លន់ យកទៅគ្រប់គ្រង ដោយ «Hacker» [...]