ហ៊ុន សែន កំណត់ថ្ងៃទិវាដាក់បញ្ចូលប្រាសាទខ្មែរជាបេតិកភណ្ឌពិភពលោក ចំថ្ងៃធ្វើឃាត កែម ឡី
«អនុញ្ញាតឲ្យខ្ញុំ យកឱកាសនេះ ដើម្បីប្រកាសថា យើងនឹងយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវានៃការចងចាំ ក្នុងការដាក់បញ្ជូលសំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក» ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រារព្ធធ្វើ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីល្ងាច ថ្ងៃចន្ច ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលម៉ិញ។
តើនៅថ្ងៃទី១០ ខែកក្កដា មានរឿងកើតឡើងសំខាន់ សម្រាប់ប្រទេសកម្ពុជា រហូតដល់ថ្នាក់ តម្រូវឲ្យលោក ហ៊ុន សែន សម្រេចឡើងយ៉ាងដូច្នេះ?
បើតាមសំដីរបស់បុរសខ្លាំងកម្ពុជា ការជ្រើសរើសយកថ្ងៃទី១០ ខែកក្កដា បានភ្ជាប់ព្រឹត្តិការណ៍សំខាន់ តែ«មួយ»គត់។ នោះគឺជាថ្ងៃ ដែលលោកបានបញ្ជា ទៅបណ្ដាពលរដ្ឋនៅគ្រប់ខេត្តក្រុងនានា ឲ្យធ្វើការទូងស្គ គោះត្រឡោក [...]