គម្រោងមួយនឹងអូសខ្សែកាបក្រោមសមុទ្រ ភ្ជាប់ជប៉ុនមកកម្ពុជា
ប្រទេសនៅតំបន់អាស៊ីខាងកើត ដែលនឹងទទួលវាសនា បានភ្ជាប់បណ្ដាញខ្សែកាបក្រោមសមុទ្រ (fiber-optic submarine cables) របស់សហគ្រាស «True Corporation» (ប្រទេសថៃ) មានដូចបង្ហាញជូន នៅក្នុងផែនទីខាងលើ ដែលគេមើលឃើញថា កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមនោះដែរ។ នេះ បើតាមការចុះផ្សាយ របស់បណ្ដាញទូរទស្សន៍សាធារណៈថៃ «Thai Public Broadcasting Service»។
គេហទំព័ររបស់ «Thai PBS» បានរាយការណ៍ថា ការចុះហត្ថលេខាបណ្ដាក់ទុនមួយ រវាងសហគ្រាសចំនួន៩ ត្រូវបានធ្វើកាលពីខែកន្លងទៅ ជាមួយនឹងសហគ្រាសជប៉ុន «NEC Corporation» ដើម្បីសាងសង់បណ្ដាញខ្សែកាប ខាងក្រោមមហាសមុទ្រប៉ាស៊ីភិក ចេញពីប្រទេសជប៉ុន មកកាន់ប្រទេសសិង្ហបូរី ដោយឆ្លងកាត់តាម សមុទ្រជប៉ុន និងសមុទ្រចិនខាងត្បូង។
សហគ្រាសទាំង៩មាន China Mobile International, Chunghwa Telecom, Chuan Wei, Facebook, KDDI, Singtel, SK Broadband, True Group និង VNPT។
[...]