ស៊ិន សំនៀង ធ្លាយរឿងជំពាក់បំណុលធនាគារ៥ម៉ឺនដុល្លារ
ប្រភពពីតារានៅក្នុងចង្កោមសិល្បៈ បានឲ្យដឹងថាតារាប្រុសល្បីឈ្មោះ ចូលចិត្តបញ្ចេញស្នាមញញឹមពេលឡើងសម្តែងម្តងៗ លោកស៊ិន សំនៀង កំពុងតែជួបរឿងស្មុគស្មាញជាខ្លាំង ដោយត្រូវចេញទៅសម្តែងគ្រប់ច្រកល្ហក រាប់តាំងពីការឡើងច្រៀង បើទោះជាមិនពិរោះក្តី និងមិនគិតពីសុខភាពឡើយ។
លោក ស៊ិន សំនៀង នៅក្នុងកម្មវិធីថតចម្រៀងឲ្យផលិតកម្មមួយ។ (រូបថត MONOROOM.info/ Samneang)
រាជធានីភ្នំពេញ - ការលើកឡើងរបស់ក្រុមតារា ទាក់ទងនឹង លោក ស៊ិន សំនៀង បានឲ្យដឹងថាតារាប្រុសល្បីឈ្មោះរូបនេះ បានជំពាក់លុយធនាគាររាប់ម៉ឺនដុល្លារ និងត្រូវសងម្ចាស់បំណុលឲ្យទៀងទាត់រាល់ខែ ដើម្បីគេចចេញពីទោសពៃ។ នោះជាមូលហេតុ ដែលធ្វើឲ្យលោក ស៊ិន សំនៀង ប្រឹងជ្រមុជខ្លួនយ៉ាងជ្រៅ ដើម្បីរកប្រាក់យ៉ាងងងឹតមុខ។
តារាសិល្បៈជាច្រើននាក់ [...]