បាល់ទាត់៖ កីឡាដ្ឋានវែមប្លី នឹងបំពាក់ប្រព័ន្ធត្រួតពិនិត្យបញ្ចូលទី ដើម្បីប្រើជាផ្លូវការ
ប្រព័ន្ធត្រួតពិនិត្យទាត់បញ្ចូលទី (Goal-line technology) នឹងដាក់ឲ្យប្រើប្រាស់ ក្នុងការប្រកួតពានរង្វាន់ ខំម៉ាញូននីធីសៀល (Community Shield) នាឆ្នាំនេះ និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៏ផង។
លោក អាឡិច ហន (Alex Horne) លេខាធិការសមាគមបាល់ទាត់ មានជំនឿចិត្តថា ការបន្ថែមនូវបច្ចេកវិជ្ជា ប្រព័ន្ធប្រតិបត្តិការមួយនេះ ក្នុងកីឡាដ្ឋានវែមប្លី (Wembley) នឹងគ្មានឧប្បត្តិហេតុអ្វី កើនឡើងទៀតទេ។ ការដាក់តម្លើង នូវប្រព័ន្ធត្រួតពិនិត្យនេះ ដោយសារតែមានការអនុញ្ញាតផង ពីសហព័ន្ធបាល់ទាត់អន្តរជាតិ ហ្វីហ្វា (FIFA)។
អេហ្វអេ (FA) និងព្រីមែលីក (Premier League) កំពុងតែចាប់អារម្មណ៏ពីប្រព័ន្ធមួយនេះ ហើយនឹងពិភាក្សាជាមួយក្រុមហ៊ុន ហាក់អាយ (Hawk-Eye) ដើម្បីផ្តល់ជូនអាជ្ញាប័ណ្ណ។
លោក ហន [...]