បាល់ទាត់អាស៊ី៖ កម្ពុជាធ្លាក់ក្នុងវគ្គជម្រុះ បន្ទាប់ពីបរាជ័យទាំង២ប្រកួត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ ប្រទេសហ្វីលីពីន យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតពានរង្វាន់ អេអេហ្វស៊ី ឆាឡិនខាប់ (AFC Challenge-Cup) ក្នុងពូលអ៊ី (E) ដោយចាញ់ហ្វីលីពីន ៨-០ កាលពីយប់ថ្ងៃអាទិត្យ ក្នុងកីឡាដ្ឋាន រ៉ីស្សាល មិមូរ៉ល (Rizal Memorial Stadium) នៃទីក្រុងម៉ានីល។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
ក្រុមហ្វីលីពីន ត្រូវបានគេសន្និដ្នានថា ជាក្រុមមួយដែលប្រហាក់ប្រហែល នឹងក្រុមជម្រើសជាតិកម្ពុជា ព្រោះកន្លងមកក្រុមនេះ ក៏ធ្លាប់ចាញ់ក្រោមស្នាដៃកម្ពុជាដែរ។ ប៉ុន្តែអ្វីៗមិនដូចជាការគិតឡើយ ក្នុងនាមជាម្ចាស់ផ្ទះ ហ្វីនលីពីន បាននាំមុខកម្ពុជា ៤-០ នៅវគ្គទី១។ ហើយចូលដល់វគ្គទី២ ពួកគេនៅតែធ្វើការគ្រប់ដណ្តប់ក្រុមកម្ពុជាយ៉ាងខ្លាំងក្លា ដោយបន្ថែមគ្រាប់បាល់ចំនួន [...]