មូលហេតុដែលធ្វើឲ្យអាល្លឺម៉ង «ហាលអាវ»យ៉ាងឆាប់រហ័ស
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ បានវេចបង្វិច វិលចូលមាតុភូមិវិញ តាមទ្វាដ៏តូចមួយ និងយ៉ាងឆាប់រហ័ស ជាទីបំផុត។ ពីចំណោមបីប្រកួត នៅក្នុងជុំទាំងបី នៃវគ្គជម្រុះក្នុងពូល ក្រុមអាល្លឺម៉ងរកបានជ័យជំនះ តែមួយប្រកួតប៉ុណ្ណោះ។ ជ័យជំនះតែមួយ នោះទៀតសោធ ក៏ត្រូវបានឈ្នះ ទាំងប្រផិតប្រផើយ ខណៈសូម្បីក្រុម កូរ៉េខាងត្បូង ដែលមិនសូវមានឈ្មោះល្បី នៅក្នុងប្រវត្តិបាល់ទាត់ពិភលោក ក៏អាចយកឈ្នះក្រុម អាល្លឺម៉ង់ ដោយគ្រាប់បាល់ ដល់ទៅ ២-០ នោះដែរ។
ហេតុអ្វី? សារព័ត៌មានអាល្លឺម៉ង់ជាច្រើន បានវិលមកវិភាគ ជុំវិញបរាជ័យ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ របស់ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ ដោយបានដាក់កំហុសបួនចំណុច ទៅលើក្រុមជម្រើសជាតិខ្លួន ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន ដូចតទៅ៖
១) ជំងឺរបស់ម្ចាស់ពាន (ឬខ្មែរយើង ហៅថា ជំងឺតួឯក)
គ្រូដឹកនាំក្រុមអាល្លឺម៉ង់ [...]