មន្ត្រីទូតខ្មែរនៅអូស្ត្រាលី រងការចោទថាបានរត់ពន្ធស្រានិងបារី
ស្ថានទូតបរទេសមួយចំនួន រួមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី បានរងការសង្ស័យ ថាបានប្រើប្រាស់សិទ្ធិការទូតពិសេសរបស់ពួកគេ ដើម្បីនាំចូលនូវគ្រឿងស្រវឹង និងបារី ក្នុងបរិមាណដ៏ខ្ពស់ ដែលទទួលបានការលើកលែងពន្ធ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន «The Sydney Morning Herald» កាលពីថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
សារព័ត៌មាន បានលើកឡើងថា ឆ្មាំការពារព្រំដែន មកពីក្រសួងអន្ដោប្រវេសន៍ និងការការពារព្រំដែន របស់ប្រទេសអូស្ដ្រាលី បានបើកការស៊ើបអង្កេតតាំងពី៦ខែកន្លងមកហើយ ទៅលើករណីទាំងនោះ ជាពិសេសទៅលើស្ថានទូតខ្មែរ ប្រចាំនៅរដ្ឋធានី [...]