ទាសករ​ផ្លូវ​ភេទ៖ ស្ត្រី​ខ្មែរ​ឥស្លាម​២​នាក់ ស្នើ​ក្រសួង​ការ​បរទេស​រក​យុត្តិធម៌

ស្ត្រីខ្មែរឥស្លាមពីរនាក់ បានស្នើរឲ្យក្រសួងការបរទេស ជួយរកយុត្តិធម៌ដល់ខ្លួន បន្ទាប់ពីពួកគេ ត្រូវបានចាញ់បោកមេខ្យល់ យកទៅលក់ធ្វើជាទាស់ករផ្លូវភេទ នៅប្រទេសម៉ាឡេស៊ី។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីទាំងពីរនាក់ ដែលទើប​តែ​ត្រឡប់ មកពីប្រទេសម៉ាឡេស៊ី កាលពីម្សិលម៉ិញនេះ បានមកជួប លោក ហោ ណំាហុង នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ និងធ្វើសំណូមពរឲ្យក្រសួង ចាត់ចំណាត់ការចំពោះមេខ្យល់ ដែលបានលក់ពួកគេទាំងពីរ ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បី​ធ្វើជាទាសករផ្លូវភេទ នៅប្រទេសម៉ាឡេស៊ី តាំងពីខែវិច្ចការ ឆ្នាំ ២០១៤ មកនោះ ហើយ​ទើបបានត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

លោកបន្ថែមថា ជនល្មើសដែលប្រព្រឹត្តបទឧក្រិដ្ឋ លក់ស្រ្តីខ្មែរឥស្លាមទាំងពីរនាក់ នឹងមិនរួចខ្លួន និងគេចផុត ពីសំណាញ់​ច្បាប់បាននោះទេ ព្រោះករណីនេះ វាធ្វើឲ្យជនរងគ្រោះខូចខាតកិត្តិយស ដល់សាមីខ្លួនពួកគេ និងបង្កឲ្យមានផលលំបាក ចំពោះគ្រួសារដែលចំណាយថវិការអស់ជាច្រើន ក្នុងការរកមធ្យោបាយ នាំកូនឲ្យត្រឡប់មកផ្ទះវិញ។

ស្ត្រីខ្មែរឥស្លាមទាំងពីរនាក់នោះ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈម្សិលម៉ិញនេះ។ នៅព្រឹកថ្ងៃទី ២៤ ខែដដែលនេះ  លោក សម រង្ស៊ី បាននាំជនរងគ្រោះទាំងពីរនាក់ ចូល​ទៅ​ជួប លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីដោះស្រាយបញ្ហា ជូនជនរងគ្រោះទាំងពីរនាក់ នឹងរកយុត្តិធម៌​ជូនពួកគាត់ផងដែរ។

ស្ត្រីជនជាតិឥស្លាមទាំងពីរ មានឈ្មោះថា លី ម៉ាហ៊ីរ៉ោស អាយុ ១៥ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សេន ណាម៉ានី អាយុ ២៣ ឆ្នាំ។ តាមការបកស្រាយ របស់ម្តាយអ្នកទាំងពីរ បានលើកឡើងថា កូនរបស់គាត់ត្រូវបាន មេខ្យល់ឈ្មោះ អ៊ែល ម៉ារី និង សឹម អេល លួងលោមយកទៅលក់ ធ្វើជាទាសករផ្លូវភេទ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆកា ឆ្នាំ ២០១៤ មកម្លេះ។ ការល្បួងយកពួកគេទៅ មេខ្យល់មិនបានប្រាប់ថា យកទៅធ្វើជាទាសករផ្លូវភេទនោះទេ គ្រាន់តែប្រាប់ថា យក​ទៅធ្វើការរោងចក្រ ហើយសន្យាថា នឹងផ្តល់ប្រាក់ឈ្នួលឲ្យក្នុងមួយខែ ៥០០ដុល្លា។ ដូច្នេះ ស្ត្រីរងគ្រោះទាំងពីរ ក៏បាន​សម្រេចចិត្ត ចេញទៅប្រទេសម៉ាឡេស៊ី តាមមេខ្យល់ទាំងពីរនាក់នោះ។

ម្តាយជនរងគ្រោះទាំងពីរ បានបន្តថា ពេលដែលកូនស្រីរបស់គាត់ទៅបាត់ ពួកគេមិនដែលផ្តល់ដំណឹង មកផ្ទះនោះទេ រាប់ចាប់តាំងពីខែ ខែវិច្ឆិកាមក។ ទើបតែបានទទួលដំណឹង កាលពីពាក់កណ្តាលខែមុននេះ ហើយកូនរបស់គាត់ បាន​ប្រាប់​គាត់ថា ពួកគេរស់នៅយ៉ាងវេទនាណាស់ ដោយសារថៅកែបានលក់ពួកគេ ពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មាន​ផ្តល់ប្រាក់ឈ្នួលនោះទេ។

បន្ទាប់ពីបានត្រឡប់ មកដល់ស្រុកកំណើតវិញ គ្រួសាររបស់ស្ត្រីជនរងគ្រោះទាំងពីរនាក់ បានដាក់ពាក្យបណ្តឹង ទៅ​ក្រសួង​ការបរទេសហើយ នៅព្រឹកម៉ិញនេះ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...