មិនបាច់មានកីឡាករច្រើនទេ ព្រោះទាត់បាល់ពីចម្ងាយក៏ចូលដែរ
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 25, 2015
- ប្រធានបទ: កំពូលថ្វីជើង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុម ណាស៊ីយ៉ូណាល់ (Nacional) ដ៏ល្បីល្បាញ នៅក្នុងប្រទេសអេក្វាទ័រ ប្រាកដជាសប្បាយចិត្តណាស់ នឹងជ័យជំនៈរបស់ពួកគេ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងការប្រកួត«ជុំ»យកពិន្ទុជើងឯកប្រចាំឆ្នាំ (ប្រហាក់ប្រហែលនឹង Premier league) សម្រាប់ប្រទេស នៃទ្វីបអាមេរិកកណ្ដាលមួយនេះ ក្រុមនេះបានរកបានគ្រាប់បាល់ ដ៏ពិសេសបំផុតមួយ ដែលកីឡាករបាល់ទាត់គ្រប់ៗរូប ស្រម័យចង់ធ្វើឲ្យបាន។ ហើយគ្រាប់បាល់នេះ ក៏បានឲ្យធ្វើពិភពលោកទាំងមូល ងាកមកចាប់អារម្មណ៍ជាមួយនឹងក្រុមនេះ ក៏ដូចជាកីឡាករខ្លួនឯងដែរ។
ខណៈការប្រកួតបានកំពុងប្រទាញប្រទង់គ្នា តាមរយៈលទ្ធផលស្មើគ្នាទៅហើយនោះ ស្រាប់តែកីឡាករ គ្រីស្យ៉ង់ ម៉ាកេស ដែលដណ្ដើមបាល់បាន ពីកីឡាករគូប្រកួត បានទាត់ពីចំងាយ ដើម្បីរកគ្រាប់បាល់នេះ តាំងពីកណ្ដាលលានប្រកួត។
ករណីពិសេស មូលហេតុដែលធ្វើឲ្យគ្រាប់បាល់នេះ បង្កភាពរីករាយកាន់តែខ្លាំង ដល់ក្រុម ណាស៊ីយ៉ូណាល់ នោះ គឺនៅពេលដែលកីឡាករទាត់បញ្ចូលទីពីកណ្ដាលលាន ជាពេលបន្ថែមម៉ោងចុងក្រោយ ៩០នាទី+៣។ ចំណែកកីឡាករចាំទី របស់ក្រុមគូប្រកួត បាសឺឡូណា ហ្គ័យ៉ាគីល (Barcelona Guayaquil) វិញ បានត្រឹមតែសម្ដែងការហួសចិត្តប៉ុណ្ណោះ បន្ទាប់ពីខ្លួនទប់បាល់ពីចំងាយនេះ មិនបាននោះ៕