Posts tagged as "Tuerie"

លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា

លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា

នាយនគរបាលប្រចាំតំបន់ លោក «Mike Williams» បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលប្រព្រឹត្តិទៅ កាលពីមុននេះបន្តិចថា៖ «មានមនុស្សបីនាក់ បានស្លាប់នៅនឹងកន្លែង។ ម្នាក់ពីក្នុងចំណោមនោះ ជាជនសង្ស័យ ដែលបានធ្វើអត្តឃាត ដោយខ្លួនឯង។ (...) ខណៈមនុស្ស១១នាក់ផ្សេងទៀត បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។»

លោក «Mike Williams» បានបន្តថា អត្តសញ្ញាណនៃជនសង្ស័យ ត្រូវបានដឹងរួចហើយ គឺជាយុវជនអាយុ ២៤ឆ្នាំ មួយរូប ឈ្មោះ «David Katz» ជាអ្នកស្រុក «Baltimore» ដែលជាក្រុងធំបំផុត នៃរដ្ឋម៉ារីឡេន (Maryland) ស្ថិតនៅភាគឦសាននៃសហរដ្ឋអាមេរិក។

យុវជនរូបនេះ ជាបេក្ខជនមួយរូប នៃការប្រកួតលេងហ្គេម «Madden NFL 19» ដែលកំពុងប្រព្រឹត្តិទៅ នៅក្នុងមណ្ឌលកំសាន្ដ «Jacksonville» ខាងលើ។ នាយនគរបាលបានបន្ថែមថា យុវជន «David Katz» បានប្រើកាំភ្លើងខ្លី ដើម្បីបាញ់រះ នៅក្នុងពេលប្រកួតនោះ។

[...]

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន តុលាការក្រុងសៀងហៃ នៃប្រទេសចិនកុម្មុយនីស្ដិ៍ បានសម្រេចផ្ដន្ទាទោស លើបុរសម្នាក់ ពីបទបានសម្លាប់ភរិយាខ្លួន និងបានទុកសាកសពឲ្យកក នៅក្នុងទូទឹកកក ក្នុងរយៈពេល៣ខែ។ បុរសរូបនោះ ឈ្មោះ «Zhu Xiaodong» អាយុ៣១ឆ្នាំ ត្រូវបានតុលាការរកឃើញថា បានច្របាច់កភរិយា រហូតស្លាប់ តាំងពីឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា លោក «Zhu Xiaodong» បានខ្ចប់រាងកាយគ្មានជីវិត នៃភរិយាខ្លួន ដាក់ក្នុងភួយ ហើយបានយកទៅដាក់ក្នុងទូបង្កក ដែលស្ថិតនៅរានហាល នៃលំនៅដ្ឋានខ្លួន។ ក្នុងរយៈពេល៣ខែ ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះ បុរសដៃឆៅ បានចេញដើរកំសាន្ដ ជាមួយស្ត្រីម្នាក់ផ្សេង ធ្វើវាហី។

» ទិដ្ឋភាពក្រុមគ្រួសារជនរងគ្រោះ ស្រែកដង្ហោយនៅខាងក្រៅតុលាការ៖

[...]

ទៅ​បាញ់​ដល់​ការិយាល័យ ព្រោះ​ខឹង​យូធូប​ដក​វីដេអូ​ខ្លួន​ចេញ

ទៅ​បាញ់​ដល់​ការិយាល័យ ព្រោះ​ខឹង​យូធូប​ដក​វីដេអូ​ខ្លួន​ចេញ

នគរបាលរដ្ឋកាលីហ្វ័នី (សហរដ្ឋអាមេរិក) បានអះអាងនៅចុងសប្ដាហ៍កន្លងមកនេះ ថាស្ត្រីម្នាក់ ដែលមានអាយុ៣៩ឆ្នាំ និងដែលបាន​បើក​ការបាញ់ប្រហារ នៅក្នុងការិយាល័យកណ្ដាល របស់គេហទំព័រ «YouTube» កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មានក្ដីក្រេវក្រោធយ៉ាងខ្លាំង ទៅនឹងលក្ខន្តិកៈ នៃការប្រើប្រាស់ របស់គេហទំព័រមួយនេះ។ ស្ត្រី ដែលមានឈ្មោះ «Nasim Najafi Aghdam» បានបាញ់សម្លាប់ខ្លួន បន្ទាបពីបានបាញ់បុគ្គលិកយូធូប ឲ្យរបួសចំនួនបីនាក់រួច។

លោក «Ed Barberini» នាយនគរបាលនៅក្រុង «San Bruno» ដែលការិយាល័យយូធូបតាំងនៅ បានថ្លែងឡើងថា៖ «យើងគិតថា ជនសង្ស័យមានការរំខានចិត្ត បណ្ដាលមកពីលក្ខន្តិកៈ និងការអនុវត្តន៍ របស់យូធូប។ នេះ ជាមូលហេតុចម្បង ដែលយើងមើលឃើញ។»។

អ្នកស្រី «Nasim Najafi Aghdam» ដែលរស់នៅឯក្រុង «San Diego» [...]

ស្ដ្រី​ម្នាក់​បាន​ធ្វើ​អត្តឃាត បន្ទាប់​ពី​បាញ់​ប្រហារ​នៅ​ស្នាក់ការ យូធូប

ស្ដ្រី​ម្នាក់​បាន​ធ្វើ​អត្តឃាត បន្ទាប់​ពី​បាញ់​ប្រហារ​នៅ​ស្នាក់ការ យូធូប

ក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មានមនុស្សបួននាក់ បានរងរបួស តែមិនមានមនុស្សណាផ្សេងទៀត ទទួលគ្រោះដល់ជីវិត ក្រៅពីស្ត្រីដែលធ្វើសកម្មភាព បាញ់ប្រហារនេះទេ។

នាយនគរបាលក្រុង «San Bruno» លោក «Ed Barberini» បានអះអាងពីតុល្យភាព ក្នុងពេលភ្លាមៗ និងជាបណ្ដោះអាសន្ន ដោយបញ្ជាក់ថា ស្ត្រីសង្ស័យ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់ប្រហារ ត្រូវបានប្រទះឃើញស្លាប់ ដោយគ្រាប់កាំភ្លើង ដែលបាញ់ដោយខ្លួននាងផ្ទាល់ នៅក្នុងអាគាររបស់ យូធូ (YouTube)។

ហេតុការណ៍បានកើតឡើង នៅមុនម៉ោង១រសៀលបន្តិច ក្នុងថ្ងៃទី៣ ខែមេសា (ត្រូវជាម៉ោង១០យប់ ថ្ងៃទី៣ ខែមេសា ម៉ោងនៅបារាំង និងម៉ោង ៣ទៀបភ្លឺ​ ថ្ងៃទី៤ ខែមេសា ម៉ោងនៅកម្ពុជា)។ សាក្សីមួយរូប បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ «CNN» ថា៖ «ស្ត្រីម្នាក់ហ្នឹង (ដែលបើកការបាញ់ប្រហារ) [...]

បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់

បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់

ជាប្រវត្តិដ៏រំជួលចិត្ត បញ្ជាក់ពីភក្ដីភាព និងការយកអាសារគ្នា នៃបុរសស្ត្រីមួយគូ ដែលទើបនឹងស្គាល់គ្នាភ្លាមៗ នៅពេលដែលការប្រគុំតន្ត្រី បានចាប់ផ្ដើមនៅយប់ថ្ងៃទី២ ខែតុលានេះ ក្នុងក្រុង ឡាស វេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក)។ បុរស កូឌី រ៉ូប៊ីនសិន (Kody Robertson) អាយុ៣២ឆ្នាំ បានស្គាល់កញ្ញា មីឆែល វូ (Michelle Vo) អាយុតំណាលគ្នា នៅក្នុងហាងទទួលទានភេសជ្ជៈមួយកន្លែង នៅក្បែរកន្លែងប្រគុំតន្ត្រី ហើយបានសម្រេចចិត្ត ចូលទៅទស្សនាការប្រគុំតន្ត្រីនោះ ដោយផ្ទាល់ទាំងអស់គ្នា។

ដោយសារលោក កូឌី មានជំនក់ចិត្តខាងតន្ត្រី «Country» ដ៏ខ្លាំងផងនោះ បុរសដែលជាអ្នកលក់រថយន្ដ នៅក្នុងក្រុង «Columbus» (រដ្ឋអូហៃយ៉ូ) រូបនេះ បាននាំកញ្ញា មីឆែល ដ៏ស្រស់ប្រិមប្រិយ ទៅឈរជាប់ផ្នែកខាងស្ដាំ នៃវេទិកាសំដែង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...