Posts tagged as "Vun Pov"

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

យ៉ាងណា ក៏លោក វន់ ពៅ នៅមិន​ទាន់​សម្រេច​ចិត្ត​​ នៅឡើយថា គួរ​ចូល​រួម ​ឬ​អត់ ជាមួយគម្រោង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ របស់លោក ហ៊ុន សែន។ ភ្ញាក់ផ្អើលដោយសារតែគេដឹងថា មនុស្សដែលលោក ហ៊ុន សែន ហៅឲ្យចូលរួម​ធ្វើគម្រោង​ជាមួយ​រូបនេះ គឺជាប្រធានសមាគមមួយរូប ដែលមាននិន្នាការប្រឆាំងលោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថែមទាំងជាអ្នកចេញមុខ ដឹកនាំការធ្វើបាតុកម្ម នៅអំឡុងចុងឆ្នាំ២០១៣ ចូលមកដើមឆ្នាំ២០១៤ នោះផង។

ថ្លែងក្នុងជំនួប​ជាមួយ​កម្មករ ​ជាង​១​ម៉ឺន​នាក់ ក្នុង​ព្រឹក​ថ្ងៃ​ទី ០៣ មករា​នេះ បុរសខ្លាំងកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជា ដោយចាប់ផ្ដើមជាមួយទឹកប្រាក់ ១០០លានរៀន និងការបង់ប្រាក់ ១០លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។

លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើប្រាក់សម្រាប់ដាក់ចូល ទៅក្នុងមូលនិធិនេះ នឹងបានមកដោយរបៀបណានោះទេ តែមូលនិធិ​នេះ [...]

អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត

អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត

សូមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីណែនាំ ដល់នយោជក អនុញ្ញាតឲ្យកម្មការនយោជិត បានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ចំនួន២ថ្ងៃ គឺថ្ងៃទី ៣ និងថ្ងៃទី ៥​ ខែមិថុនានេះ ព្រមទាំងប្រាក់ឈ្នួលមួយចំណែក សម្រាប់ជាសោហ៊ុយ ក្នុងការធ្វើដំណើរ ដើម្បីឲ្យកម្មករនយោជិតទាំងនោះ អាចចេញទៅបោះឆ្នោត រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ខាងមុខ។

នេះ ជាខ្លឹមសារចុងក្រោយ នៃលិខិតចំហរ ចេញនៅរសៀលថ្ងៃទី២ ខែមិថុនានេះ ដោយក្រុមសហជីព សមាគម និងអង្គការសង្គមសុីវិល ធំៗចំនួន៦ ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច។

ក្រុមអង្គការសហជីព ទាំង៦នោះ រួមមាន សហភាពការងារកម្ពុជា ដឹកនាំដោយលោក អាត់ ធន់ - សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេចកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយលោក វន់ ពៅ - សហព័ន្ធសហជីពកម្មការសំណង ដឹកនាំដោយលោក សុខ គីន - មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ដឹកនាំដោយលោក មឿង តុលា - [...]

សម្ភាស វន់ ពៅ៖ អាជ្ញាធរ​ត្រូវ​ការពារ​ពលរដ្ឋ​សម្តែង​មតិនៅ​ទី​សាធារណៈ

សម្ភាស វន់ ពៅ៖ អាជ្ញាធរ​ត្រូវ​ការពារ​ពលរដ្ឋ​សម្តែង​មតិនៅ​ទី​សាធារណៈ

រដ្ឋធម្មនុញ្ញ និងច្បាប់បាតុកម្ម បានចែង និងការពារ នូវសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមប្រជុំ ការសម្តែងមតិតាម​រយៈ​ការ​ធ្វើបាតុកម្ម កូដកម្ម។ កតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ន ក៏ផ្តល់សិទ្ធដល់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ និងធ្វើបាតុកម្មផ្សេងៗនោះដែរ។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គម ក្នុងប្រទេសកម្ពុជាបានបរិហាថា សិទ្ធិ​ជួបជុំ សម្ដែងមតិទាំងនោះ ជានិច្ចជាកាលត្រូវបានរិតត្បិតដោយអាជ្ញាធរ ក្រោមលេសថាជា«ច្បាប់»។ តើច្បាប់របស់​អាជ្ញាធរ ចង់​សំដៅលើអ្វីឲ្យច្បាស់?


មួក ក្បាំង ខែលការពារ ដែលត្រៀមចាំទប់ទល់នឹងបាតុករ ត្រូវបានម្ចាស់វាដាក់ឲ្យសម្រាក កាលពីថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០១៣ នៅមុខក្រសួងការពារជាតិ។ (រូបថត MONOROOM.info/ U. Bory)

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...