អ្នកជំនាញ អ.ស.ប៖ «ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត មិនខុសច្បាប់ទេ»
ការថ្លែងរបស់ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក កាលពីពេលថ្មីៗ ស្វែងរកការចាត់វិធានការផ្លូវច្បាប់ ទៅលើនរណាក៏ដោយ ដែលអំពាវនាវ ឲ្យធ្វើពហិការមិនទៅបោះឆ្នោតនោះ បានរងប្រតិកម្មខ្លាំងៗមកវិញ ពីសំណាក់អ្នកជំនាញ ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញ ដែលរួមមានទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានោះផង បានចាត់ទុកការអំពាវនាវ ឲ្យធ្វើពហិការនោះ ថាជាការទុកឲ្យពលរដ្ឋ ជាអ្នកសម្រេចដោយសេរី នៃការត្រូវទៅចូលរួមបោះឆ្នោត ឬមិនត្រូវទៅ។
សេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅមុននេះបន្តិច ពីទីស្នាក់ការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុង ហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ថា «តាមច្បាប់កម្ពុជា ការបោះឆ្នោតមិនមែនជាកាតព្វកិច្ចទេ» ហើយបានហៅការអំពាវនាវ [...]