ម៉ៃឃើល ចាកសុន ជាប់ចោទជាថ្មីពីទំនាក់ទំនងផ្លូវភេទ ជាមួយអនិតិជន
អ្នករៀបចំក្រឡារាំ សញ្ជាតិអូស្ត្រាលី លោក វ៉ាឌី រ៉ូបស៊ុន (Wade Robson) បានប្ដឹងឡើងទៅតុលាការចោទប្រកាន់ អតីតស្ដេចចម្រៀងប៉ុប ដែលបានស្លាប់តាំងពីឆ្នាំ២០០៩ ពីបទ«បំពានផ្លូវភេទលើកុមារ»។ ពាក្យបណ្ដឹងនេះ បង្កអោយមានការក្ដៅក្រហាយយ៉ាងខ្លាំង ពីសំណាក់អ្នកស្នងមរតករបស់ ម៉ៃឃើល ចាក់ស៊ុន (Michael Jackson) នៅចុងសប្ដាហ៍នេះ។
ស្ដេចចម្រៀងប៉ុប ម៉ៃឃើល ចាក់ស៊ុន កាលពេលលោកនៅរស់។
នៅក្នុងពាក្យបណ្ដឹងដែលដាក់ប្ដឹងដោយមេធាវីរបស់វ៉ាឌី រ៉ូបស៊ុន ទៅកាន់តុលាការនៃទីក្រុងឡូស អេនជឺឡេស តាំងពីថ្ងៃទី០១ខែឧសភាមកនោះ លោកវ៉ាឌី រ៉ូបស៊ុន បានស្នើសុំទៅចៅក្រម នូវសំណងខូចខាតជាច្រើន ដែលត្រូវកាត់ចេញពីមរតករបស់អតីតស្ដេចចម្រៀងប៉ុប។ នៅក្នុងសំនុំរឿងក្ដីលើកមុនតាំងពីឆ្នាំ២០០៥កន្លងមក លោកវ៉ាឌី [...]