Posts tagged as "Pen Sophany"

ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ

ប៉ែន សុផានី ទទួល​ស្គាល់​ចំណង​ស្នេហ៍​បែក​បាក់​ជា​មួយ ម៉ារ៉ា ប៊ុណា្ណ

កន្លងមក ចំណង​ស្នេហ៍​បែក​បាក់ របស់​គូរ​ស្នេហ៍​ខុស​វ័យ​មួយ​នេះ ត្រូវ​បាន​ទម្លាយ​ចេញ ប៉ុន្តែ​មិន​ត្រូវ​បាន​អ្នក​ទាំង​ពីរ ចេញ​មុខ​បង្ហាញ​ជា​សាធារណៈ និង​ទទួល​ស្គាល់​នោះ​ទេ។ ទើប​តែ​ពេល​នេះ ក្នុង​កម្មវិធី​វេទិកា «តុ​បំភ្លឺ» កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ របស់​ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី អ្នក​នាង ប៉ែន សុផានី បាន​សារភាព​ជា​សាធារណៈ​ថា ចំណង​ស្នេហា​ចុង​ក្រោយ​របស់​អ្នកនាង ជា​មួយ​បុរស​«ម្នាក់​នោះ» ដែល​មាន​វ័យ​ខុស​ពី​អ្នក​នាង ត្រូវ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ។

ទន្ទឹមគ្នានឹងការ​ទទួល​ស្គាល់ ស្នេហា​បែក​បាក់​នេះ អ្នក​នាង ប៉ែន សុផានី បាន​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​បែក​បាក់​នេះ គឺ​ដោយ​សារ​តែ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ការ​អន់​ចិត្ត​នឹង​គ្នា ទើប​បណ្តាល​ឱ្យ​ចំណង​ស្នេហា​របស់​អ្នក​នាង ឈាន​ដល់​ផ្លូវ​បំបែក មិន​មាន​អ្នកណា​ក្បត់​អ្នកណា​នោះ​ទេ។

សង្សាចុងក្រោយរបស់អ្នកមេម៉ាយរូបស្រស់ ប៉ែន សុផានី [...]

ប៉ែន សុផានី គិតតែ​ថត​ខ្សែ​ភាពយន្ត​ថ្មី​ៗ ទោះ​មាន​អ្នក​តាម​ស្នេហ៍

ប៉ែន សុផានី គិតតែ​ថត​ខ្សែ​ភាពយន្ត​ថ្មី​ៗ ទោះ​មាន​អ្នក​តាម​ស្នេហ៍

តារាសម្តែងជើងចាស់តែនៅមានយីអ៊ុន ព្រោះតែមានសមត្ថភាពសម្តែងពេញនិយម ពីអ្នកគាំទ្រអ្នកនាង ប៉ែន សុផានី ដ៍​ស្រស់ស្អាតតែងកាយបែបស្រគត់ស្រគំ រហូតមកទល់ពេលនេះ តាំងពីបែកខ្ញែកជាមួយតារាចម្រៀង ឆោម ប៊ុនយ៉ុង មក ពុំដែលខ្វល់ពីរឿងទទួលស្នេហា ជាមួយអ្នកណាឲ្យគេដឹងសារជាថ្មីឡើយ។ ទោះយ៉ាងណា ក៍ថ្មីៗនេះមានលេចឮនូវពាក្យអចាមរាមថា អ្នកនាង ប៉ែន សុផានី មានអ្នកតាមសុំស្រលាញ់ដែរ តែមិនព្រម​គិតពិចារណា ព្រោះតែសំអាងទៅលើភាពចាស់ទុំនៃអាយុ សុខចិត្តពិចារណាតែការសុំសំណើថតកុនប៉ុណ្ណោះ ចំពោះរឿង​ស្នេហាវិញសុំទុកមួយអន្លើសិន។

រាជធានីភ្នំពេញ - តារាថ្ពាល់ខួច ប៉ែនសុផានី បើទោះជាវ័យកាលបានបោះជំហានទៅមុខបន្តិចក្តី តែមើលទៅ​មិនជាអន់​ឡើយ គឺនៅរក្សាបាននូវទម្រង់រាយកាយស្រស់សោភា មិនចាញ់កាលពីនាងនៅវ័យក្មេងប៉ុន្មានឆ្នាំមុនឡើយ។ ជាពិសេស​ គេសង្កេតឃើញថា ការងារសម្តែងខ្សែភាពយន្តរបស់អ្នកនាង ប៉ែន សុផានី កាន់តែកាក់កបជាងមុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...