ប៉ែន សុផានី គិតតែ​ថត​ខ្សែ​ភាពយន្ត​ថ្មី​ៗ ទោះ​មាន​អ្នក​តាម​ស្នេហ៍

តារាសម្តែងជើងចាស់តែនៅមានយីអ៊ុន ព្រោះតែមានសមត្ថភាពសម្តែងពេញនិយម ពីអ្នកគាំទ្រអ្នកនាង ប៉ែន សុផានី ដ៍​ស្រស់ស្អាតតែងកាយបែបស្រគត់ស្រគំ រហូតមកទល់ពេលនេះ តាំងពីបែកខ្ញែកជាមួយតារាចម្រៀង ឆោម ប៊ុនយ៉ុង មក ពុំដែលខ្វល់ពីរឿងទទួលស្នេហា ជាមួយអ្នកណាឲ្យគេដឹងសារជាថ្មីឡើយ។ ទោះយ៉ាងណា ក៍ថ្មីៗនេះមានលេចឮនូវពាក្យអចាមរាមថា អ្នកនាង ប៉ែន សុផានី មានអ្នកតាមសុំស្រលាញ់ដែរ តែមិនព្រម​គិតពិចារណា ព្រោះតែសំអាងទៅលើភាពចាស់ទុំនៃអាយុ សុខចិត្តពិចារណាតែការសុំសំណើថតកុនប៉ុណ្ណោះ ចំពោះរឿង​ស្នេហាវិញសុំទុកមួយអន្លើសិន។
Loading...
  • ដោយ: សំនៀង ដោយ៖ សំ នៀង - ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: October 14, 2013
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាសម្តែងជើងចាស់តែនៅមានយីអ៊ុន ព្រោះតែមានសមត្ថភាពសម្តែងពេញនិយម ពីអ្នកគាំទ្រអ្នកនាង ប៉ែន សុផានី ដ៍​ស្រស់ស្អាតតែងកាយបែបស្រគត់ស្រគំ រហូតមកទល់ពេលនេះ តាំងពីបែកខ្ញែកជាមួយតារាចម្រៀង ឆោម ប៊ុនយ៉ុង មក ពុំដែលខ្វល់ពីរឿងទទួលស្នេហា ជាមួយអ្នកណាឲ្យគេដឹងសារជាថ្មីឡើយ។ ទោះយ៉ាងណា ក៍ថ្មីៗនេះមានលេចឮនូវពាក្យអចាមរាមថា អ្នកនាង ប៉ែន សុផានី មានអ្នកតាមសុំស្រលាញ់ដែរ តែមិនព្រម​គិតពិចារណា ព្រោះតែសំអាងទៅលើភាពចាស់ទុំនៃអាយុ សុខចិត្តពិចារណាតែការសុំសំណើថតកុនប៉ុណ្ណោះ ចំពោះរឿង​ស្នេហាវិញសុំទុកមួយអន្លើសិន។

រាជធានីភ្នំពេញ - តារាថ្ពាល់ខួច ប៉ែនសុផានី បើទោះជាវ័យកាលបានបោះជំហានទៅមុខបន្តិចក្តី តែមើលទៅ​មិនជាអន់​ឡើយ គឺនៅរក្សាបាននូវទម្រង់រាយកាយស្រស់សោភា មិនចាញ់កាលពីនាងនៅវ័យក្មេងប៉ុន្មានឆ្នាំមុនឡើយ។ ជាពិសេស​ គេសង្កេតឃើញថា ការងារសម្តែងខ្សែភាពយន្តរបស់អ្នកនាង ប៉ែន សុផានី កាន់តែកាក់កបជាងមុន ក្នុងពេលដែល​តារារួម​ជំនាន់មួយចំនួន ម្នាក់ៗស្ទើរតែទទួលទានដំណេក«អេះពោះ»នៅផ្ទះនោះ តែបែរជាអ្នកនាង ប៉ែន សុផានី ក្តោបបាន​នូវ​រូបភាពជោគជ័យ ពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងត្រចះត្រចង់នៅឡើយ។

តារាជើងចាស់ ដែលនៅតែមានម្ចាស់ផលិតកម្ម និងអ្នកដឹកនាំរឿងតាមស្ថានីយ៍ទូរទស្សន៍ ហៅសម្តែងដើរតួជាលោកស្រី ឬលោកជំទាវនោះ មើលការសំដែងរបស់នាងនៅពេលណា ក៏ទៅកាន់តែសក្ដិសម។ ក្នុងឆ្នាំ២០១៣នេះ អ្នកនាង ប៉ែន សុផានី ក្តាប់បាននូវការបង្ហាញវត្តមាន តាមរយះខ្សែភាពយន្តភាគបែបធំដុំ ចំនួន២រឿង ក្នុងនោះរឿង«កូនក្រមុំអ្នកស្រែ» និងរឿង«ម្តាយក្មេករើសកូនប្រសា» ដែល២រឿងនេះ គឺសុទ្ឋតែបានចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន។ ព័ត៌មានតៗគ្នា ដែលធ្វើឲ្យអ្នកនិយមតាមដានម្នាក់ៗ នាំគ្នានិយាយថា «ប៉ែន សុផានី ឡើងកូដក្នុងវ័យចាស់ទុំ»។

អ្នកនាង ប៉ែន សុផានី បានថ្លែងក្នុងជំនួបមួយ កាលពីពេលកន្លងមកថា តាមរយះការគាំទ្រពីបងប្អូនទស្សនិកជន នាងពិត​ជា​រីករាយនឹងបំពេញការងារ ជាអ្នកសម្តែងតទៅមុខទៀត មិនមានចិត្តរាថយទេ បើកាលណាបងប្អូននៅតែឲ្យតម្លៃ និងចង់​ឃើញការសម្តែងរបស់អ្នកនាងតទៅទៀត។ ទោះជាត្រូវសម្តែងក្នុងឈុតបែបណា ក៍ទទួលដែរមិនប្រកាន់ទេ ដើម្បីឲ្យមាន​បទពិសោធន៍ច្រើននៃរបៀបសម្តែង។ នាងបានបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះនាងទទួលយកការងារថតភាពយន្ត បន្តពីមួយ​ទៅមួយឡើងមមាញឹក ស្ទើរតែដកឃ្លាមិនទាន់ ដោយមិនទាត់ចោលឡើយ ឲ្យតែរឿងនោះមានលក្ខណៈអប់រំដល់សង្គម គឺទទួលយកជានិច្ច ដើម្បីទុកជាស្នាដៃក្នុងឆាកជីវិត ទោះជាចាស់បន្តិចមែន។ អ្នកនាងនៅតែមានអារម្មណ៍ សប្បាយចិត្ត​ក្នុងពេលដែលឃើញ ភាពជោគជ័យនៅតែបន្តមានមកលើវិថីជីវិត។

ពាក់ព័ន្ឋនឹងរឿងសួរនាំ ចំពោះជីវិតគូស្រករ អ្នកនាងសុផានីលើកឡើងថា អ្នកនាងមិនអើពើអីទេ ចំពោះបញ្ហានេះវាជាសំនួរ​«ដដែលៗ» អ្នកណាគេស្រលាញ់ បើយើងចាស់ហើយ មានទាំងកូនកំលោះស្តូកទៅទៀត។ នាងពោលដោយញញឹមថា «ទៅគិតធ្វើអី បើវ័យចង់ហួសពេលទៅហើយ នាំតែគេថាយើងជ្រើមនោះទេ»។

អ្នកនាងបញ្ជាក់ទៀតថា «ទុកពេលទុកចិត្ត សម្រួលអារម្មណ៍ ផ្តោតចំពោះការងារសិល្បះជាសំខាន់វិញល្អជាង ព្រោះតាំង​ពីណាមក បើចេះយកគូស្នេហាអីនោះ គឺមានបាត់ទៅហើយមិនបាច់នៅខ្លួនមួយចាស់បែបនេះទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...