វេណេស៊ុយអេឡា៖ ឃាត់ខ្លួនបាតុករ ពីបទកាន់ខ្ទះឆា និងឆ្នាំងស្ល?
គណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា បានចោទរដ្ឋាភិបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ថាបានចាប់ឃាត់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ បាតុករ ដែលបានចុះតាមដងផ្លូវប្រឆាំង នឹងលទ្ធផលនៃការបោះឆ្នោត ដែលពួកគេយល់ថា នៅប្រកបដោយមន្ទិលនោះ។
មេបក្សប្រឆាំង លោក ហេនរីក កាព្រីលេស ក្នុងពេលធ្វើការឃោសនាបោះឆ្នោតកន្លងមក។
តំណាងរាស្ត្រមួយរូបរបស់គណបក្សប្រឆាំង លោកស្រី ដែលសា សូឡូហ្សាណូ (Delsa Solorzano) បានអោយដឹងថា បាតុករចំនួន ២៤២នាក់ ត្រូវបានចាប់ខ្លួន តាំងពីថ្ងៃច័ន្ទទី១៥ខែមេសាមនេះ ដោយសារតែពួកគេបានគោះខ្ទះឆា និងឆ្នាំងស្ល នៅក្នុងពេលជួបជុំគ្នាដើម្បីធ្វើបាតុកម្មតវ៉ានោះ។
នៅក្នុងសន្និសិតកាសែត នៅថ្ងៃសៅរទី២០ខែមេសានេះ លោកស្រីបាននិយាយថា «យើងមិនដឹងទេ [...]