Posts tagged as "Chun Chanboth"

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

រដូវកាលនៃការដោះលែង... បានកើតមានឡើង បន្ទាប់ពីការបោះឆ្នោតជាតិ បានបញ្ចប់។ អតីតអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ចំនួនពីររូប ដែលរងការចោទប្រកាន់ថា «ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយ ដល់ការការពារជាតិ» នោះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃអង្គា ទី២១ ខែសីហានេះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេលជាង ៨ខែមកនោះ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថាប័នយុត្តិធម៌រាជធានី លោក អ៊ី រិន្ទ កាលពីមុននេះបន្តិច។

លោកទាំងពីរ ត្រូវបានឃាត់ខ្លួន នៅយប់​ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ​មិនច្បាស់លាស់ មុននឹងរងការចោទ ​ជាបន្តបន្ទាប់ ថាបាន «លួចផលិតព័ត៌មាន» [...]

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ជាខេមរភាសា ទំនងជាចង់និយាយរឿង ដ៏អាថ៌កំបាំងមួយ នៃជនកំសាក (ម្នាក់ ឬមួយក្រុម) ប្រាប់ទៅប្រិយមិត្តរបស់លោក។ លោកបានសរសេររឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនកំសាកនោះ បាន «រំលាយបក្សប្រឆាំង និងអ្នកនយោបាយប្រឆាំងបានហើយ» តែមិនបានធ្វើឲ្យខ្លួនឯង «បាត់ខ្លាច» ឡើយ។

ផ្ទុយទៅវិញ ជនកំសាកនោះ «សឹងតែខ្លាចលើសដើមផង... ខ្លាចទីងមោង ខ្លាចព្រះសង្ឃ ខ្លាចឥទ្ធិពលអ្នកកាសែត ខ្លាចការពិត ខ្លាចគេមិនស្រឡាញ់...»។ លោក ជុន ច័ន្ទបុត្រ បានសរសេរបន្តថា៖ «ការខ្លាចទាំងអស់ បញ្ចេញមកតាមសកម្មភាព ខំប្រឹងរកគ្រប់វិធី ទោះស្មោកគ្រោកយ៉ាងណាក៏ដោយ ដើម្បីរំលាយ ឬបន្សាបឥទ្ធិពលអ្នក ដែលខ្លួនខ្លាច»។

នាយករងវិទ្យុអាស៊ីសេរី ដ៏ល្បីឈ្មោះ បានចោទសួរ ទៅជនកំសាកនោះថា៖ «តើការខំ​យ៉ាង​ត្រដាបត្រដួសយ៉ាងនេះ ជាការខំដកខ្យល់​ដង្ហើមចុងក្រោយ [...]

ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ

ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ

វា​«​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ជា​រឿង​ដែល​មិន​ចាំបាច់​លើកឡើង​ សម្រាប់ការ​ពិភាក្សា​នោះ​ឡើយ»។ នេះ ជាការថ្លែងឡើង របស់លោក វីល្លៀម ហេដត៍ (Willaim Heidt​) ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ជុំវិញការលើកឡើងកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញករណីឃាតកម្មលើលោក កែម ឡី និងករណីគម្រាមកំហែង ដល់ជីវិត លើលោក ជុន ចាន់បុត្រ នាយករងវិទ្យុអាស៊ីសេរី។

ថ្លែងនៅចំពោះ ពលរដ្ឋខ្មែរ-អូស្ត្រាលីច្រើនរយនាក់ ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នាយករងវិទ្យុអាស៊ីសេរី ដែលលោកហៅឈ្មោះខុសនោះ ថាបានទាក់ទងកូនប្រុសច្បងរបស់លោក និងឧត្ដមសេនីយ៍ម្នាក់ ឲ្យជួយការពារ ដោយប្រយ័ត្នខ្លាច «ពួកអាមេរិកសម្លាប់ដូច កែម ឡី»។

បុរសខ្លាំងកម្ពុជា ដែលចូលចិត្តនិយាយច្រើនម៉ោង តែម្នាក់ឯង បានថ្លែងឡើងដូច្នេះ៖ «ជុន ច័ន្ទបុត្រ​ ​បាន​ទៅ​ជួប​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ [...]

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

បណ្ដាជនខ្មែរខ្លះ មិនបានចាត់ទុកពិធីបុណ្យប្រពៃណីចិន-យួនមួយនេះ ជារឿងចាំបាច់ និងត្រូវតែប្រារព្ធនោះឡើយ។ ជាពិសេស បណ្ដាជនខ្មែរនោះមួយចំនួន ថែមទាំងមានដើមកំណើត ជាប់សែស្រឡាយចិន ឬមានសាច់ឈាមជាចិន យ៉ាងជាក់ច្បាស់នោះផង។ ដូចលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ​ផ្នែកខេមរភាសា និងជាអ្នកសារព័ត៌មានដ៏ល្បីនោះជាដើម ដែលអះអាងថា លោកមិនបានចូលឆ្នាំចិន-យួន នោះឡើយ បើទោះជាលោកមានជាប់សាច់ឈាមចិន ប្រមាណជា «២០%» ក៏ដោយ។

លោកបានជ្រើសរើស សំណេរបែបកំប្លែងលេង ដើម្បីនិយាយរៀបរាប់ អំពីការមិនប្រារព្ធ ពិធីបុណ្យប្រពៃណីមួយនេះ។ លោកថា៖ «បើនិយាយពីមុខខ្ញុំ ចិនល្មមៗមិនហ៊ានមកប្រកួតទេ តែ​ចូល​ឆ្នាំ​ចិន​លើក​ណា ​ក៏ "ឃាមជាក់" តែមីកញ្ចប់ នៅកន្លែងធ្វើការដែរ។ បើនិយាយពីអាំងប៉ាវវិញ មិនដែលស្គាល់សោះ! តើអាំងប៉ាវនោះ រូបរាងយ៉ាងណាទៅហ្ន៎?»។

នៅចំពោះសំនួរថា តើលោកមានជាប់សាច់ឈាមចិនដែរ [...]

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

ការបែកធ្លាយពីទំនាក់ទំនង ដ៏សំងាត់រវាងមេដឹកនាំគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសមានចិត្ត (ឬឈរ)ជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការប្រឈមមួយចំនួន ទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កំពុងបន្តផ្ទុះទៅមុខទៀត។ លើកនេះ គឺលោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន និងជានាយកផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរីផ្ទាល់តែម្ដង ដែលបានបង្ហើបឲ្យដឹង ពីអាថ៌កំបាំងខាងលើ តាមរយៈអ្វីមួយដែលអ្នកសារព័ត៌មានរូបនេះ អះអាងថា ជាការខ្សឹបប្រាប់ ពីសំណាក់លោក កឹម សុខា នៅមុនកិច្ចសម្ភាសមួយ កាលពីជិត២ឆ្នាំមុន។

នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុផ្សាយសម្លេង ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងយប់ថ្ងៃច័ន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុន ច័ន្ទបុត្រ បានស្រង់ការបង្ហើបប្រាប់ ពីសំណាក់ប្រធានគណបក្សប្រឆាំង (កាលពីពេលនោះ នៅជាអនុប្រធាន) ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...