Posts tagged as "Neth Pheaktra"

«សាលា​ក្តី​ខ្មែរ​ក្រហម មិន​បាន​ពន្យឺត​សំណុំ​រឿង​០០២ទេ»

«សាលា​ក្តី​ខ្មែរ​ក្រហម មិន​បាន​ពន្យឺត​សំណុំ​រឿង​០០២ទេ»

លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា អ្វីដែល​តុលាការ​កំពុងតែធ្វើមិនមានចេតនាណាមួយ ក្នុងការពន្យាពេល និងធ្វើឲ្យយឺតយ៉ាវទេ។ នេះជាដំណើរការនីតិវិធីមួយ មាន​ប្រសិទ្ធិភាព ផ្តល់នូវយុត្តិធម៌ ឆ្លើយតបទៅនឹង​ផលប្រយោជន៍​គ្រប់ភាគីទាំងអស់ ដែលអាចទទួលយកបាន (ទាំង​ជនរងគ្រោះ ទាំងជនជាប់ចោទ)។

ការថ្លែងរបស់អ្នកនាំពាក្យសាលាក្ដី បានធ្វើឡើង បន្ទាប់ពីជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី ចំនួន​ដប់​បី​នាក់ ដែលមកពីដប់មួយខេត្តក្រុង បានធ្វើសន្និសិទកាសែតមួយ កាលពីថ្ងៃទី២៥ ខែមីនានេះ ​ទាមទារ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហមពន្លឿន ក្នុងការបញ្ចប់សុំណុំរឿង០០២។ ការស្នើសុំនេះ បន្ទាប់ពីការស្លាប់របស់លោក អៀង សារី កាល​ពីថ្ងៃទី១២ ខែមីនា ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោម​ជនជាប់ចោទពីរនាក់ផ្សេងទៀត គឺលោក នួន ជា អតីតប្រធានរដ្ឋសភា នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា [...]

ដើមបណ្តឹងរដ្ឋប្បវេណី​និង​ជន​រងគ្រោះ សុំ​សាលាក្ដី​ខ្មែរ​ក្រហម បញ្ចប់​សំនុំ​រឿង​០០២​ក្នុង​ឆ្នាំ​នេះ

ដើមបណ្តឹងរដ្ឋប្បវេណី​និង​ជន​រងគ្រោះ សុំ​សាលាក្ដី​ខ្មែរ​ក្រហម បញ្ចប់​សំនុំ​រឿង​០០២​ក្នុង​ឆ្នាំ​នេះ

តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងជាជនរងគ្រោះ ក្នុងសម័យខ្មែរក្រហម ចំនួន១៣នាក់ ក្នុងចំណោម រាប់ពាន់នាក់ មកពី១១ រាជធានីខេត្តក្រុង បានអំពាវនាវឲ្យសាលាក្តីខ្មែរក្រហម ពន្លឿននិតិវិធីដើម្បីឲ្យបញ្ចប់សុំណុំរឿង០០២ នៅក្នុង​បំណាច់ឆ្នាំ ២០១៣ នេះ នៅខណៈ ដែលលោកអៀង សារី បានទទួលមរណៈភាព និង លោកខៀវ សំផន ត្រូវបាន​សាលា​ក្តីកំពុងបើកសវនាការ ទាក់ទិនទៅនឹងបញ្ហាសុខភាព។


អង្គសាវនាការ នៃសាលាក្ដីវិសមញ្ញ ដើម្បីកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃ៦ខែធ្នូ ឆ្នាំ២០១២។ រូបថត សាលាក្ដី។

ថ្លែងនៅក្នុងកម្មវិធីសម្លេងតំណាងដើមបណ្តឹង រដ្ឋប្បវេណីការផ្លាស់ប្តូរយោបល់គ្នា របស់ដើមបណ្តឹង អ្នកស្រីពេជ្រ ស្រីផល មកពីខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា អ.វ.ត.ក ដែលបានកើតឡើង៨ ឆ្នាំកន្លងមកហើយនេះជនរងគ្រោះ [...]

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

ជាទម្ងន់មួយដាក់បន្ថែមទៀត ទៅលើតុលាការដែលទទួលបន្ទុក កាត់ទោសអ្នកទទួលខុសត្រូវនៃរបបខ្មែរក្រហម ខណៈ​ស្ថាប័ននេះ កំពុងតែជួបវិបត្តិក្នុងបញ្ហាថវិកា និងរងនូវការរិះគន់ផ្សេងៗ ស្រាប់ផងនោះ។


ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម។ រូបថតសាលាក្ដី។

តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែត​លោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងរបបខ្មែរក្រហម និងជាអ្នកនិពន្ធជីវប្រវត្តិ​របស់​ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយ បើកប្រាក់ខែ​របស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិក​បកប្រែទាំងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...