បាញ់រះនៅមុខវិមានរដ្ឋាភិបាលអ៊ីតាលី៖ ប្រតិកម្មនៃក្ដីអស់សង្ឃឹម
ការបាញ់រះមួយបានកើតឡើងនៅថ្ងៃអាទិត្យនេះ នៅពីមុខវិមានរដ្ឋាភិបាល ខណៈពេលរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក អង់រីកូ ឡេតា (Enrico Letta) កើតចេញពីគណបក្សនិយមឆ្វេង និងស្ដាំ កំពុងស្បថចូលកាន់តំណែង។
ជនរងគ្រោះ ដោយការបាញ់រះរបស់ជន«អស់សង្ឃឹមម្នាក់»។ (រូបថត AP)
គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បាញ់ចេញពីកាំភ្លើងរបស់មនុស្សម្នាក់ ដែលចាត់ទុកជាមនុស្សអស់សង្ឃឹម និងឯកោនោះ ត្រូវបានវាយតម្លៃដោយរដ្ឋមន្ត្រីមហាផ្ទៃថ្មី លោកអង់ជឺលីណូ អាហ្វាណូ (Angelino Alfano) យ៉ាងដូច្នេះថា «សកម្មភាពឧក្រិដ្ឋកម្មយ៉ាងរន្ទត់ កើតចេញពីមនុស្សគ្មានការងារធ្វើម្នាក់ ដែលចង់សម្លាប់ខ្លួន»។ លោក អាហ្វាណូ បានបញ្ជាក់នៅមុខអ្នកសារព័ត៌មានថា «ស្ថានភាពទូទៅនៃសុវត្ថិភាពសាធារណៈ មិនគួរអោយមានការព្រួយបារម្ភទេ បើទោះជានៅក្រោយ [...]