Posts tagged as "Pao Sina"

លទ្ធផល​បែប​«ចៅ​ចាក់​ស្មុគ្រ» នៃ​កិច្ច​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរិមា នៅ​ក្រសួង​ការងារ

លទ្ធផល​បែប​«ចៅ​ចាក់​ស្មុគ្រ» នៃ​កិច្ច​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរិមា នៅ​ក្រសួង​ការងារ

កិច្ចពិភាក្សា ស្វែងរកដំណោះស្រាយ លើក«ទី១០» ថ្ងៃទី២៦ ខែកញ្ញា នៅទីស្តីការស្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែលបាន​អូស​បន្លាយជាច្រើនខែមកហើយ សឹងតែក្លាយជាកិច្ចប្រជុំ​របស់ក្រុម​«ចៅចាក់​ស្មុគ្រ» ដោយ​សារ​តែគេ​នៅមិន​ទាន់​រកឃើញដំណោះស្រាយរួម ហើយភាគីទាំងសងខាង នៅមិនទាន់​ព្រម​ព្រៀងគ្នា លើ​ចំណុច​ណាមួយ​នៅ​ឡើយ។ ក្រុមកម្មករ និងសហជីព និយាយពីប្រាក់ឈ្នួលអប្បបរិមា ១៧៧​ដុល្លារ ប៉ុន្តែ​ខាងភាគីនយោជក និយាយពីលទ្ធភាព ដែលពួកថៅកែរោងចក្រហ៊ានត្រឹមតែ ១១០ដុល្លារ​ក្នុង​មួយ​​ខែ​ប៉ុណ្ណោះ។

នៅក្នុង​ការចរចា​នៅមានសភាពតឹងតឹង សឹងតែភាគីទាំងសងខាង គ្មានអ្វីត្រូវនិយាយនិងត្រូវពិភាក្សាទៀត។ នេះបើតាមលោក អាត ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះ។ លោកបន្តថា៖ «រយៈពេលបីខែ​ហើយ​នៅ​ដដែល អញ្ចឹងហើយ បានជា​ខាងនយោជក បានស្នើរថាឲ្យរដ្ឋាភិបាលកំណត់ទៅ [...]

ក្រសួង​ការងារ ILO និង​សហជីព កំពុង​ធ្វើ​សិក្ខា​សាលា ជជែក​រឿង​ប្រាក់​ឈ្នួលអប្បបរិមា

ក្រសួង​ការងារ ILO និង​សហជីព កំពុង​ធ្វើ​សិក្ខា​សាលា ជជែក​រឿង​ប្រាក់​ឈ្នួលអប្បបរិមា

សិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា បានរៀបចំ​ឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ ដែលមានរយៈពេលពេញមួយថ្ងៃ។ វត្តមាននៅក្នុងសិក្ខាសាលានេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទូរលេខដែលយើងដាក់ ១៧៧ដុល្លា គឺជាលេខដែលយើង ដាក់ធ្វើការចរចា។ មានន័យថា យើងស្នើរឡើង​ដោយភាគីកម្មករ ដូច្នេះហើយលេខនេះមិនមែនជាលេខឈរទេ មានន័យថាវាជាលេខដែលអាច​បត់បែន​បាន ហើយលេខនេះ គឺយើងត្រៀមខ្លួនក្នុងការចរចារ។»

ច្រើនឆ្នាំកន្លងមក កម្មកររោងចក្រកាត់ដេរ ក្នុងប្រទេសកម្ពុជាជាច្រើនរយនាក់ បានដួលសន្លប់ និងធ្លាក់ខ្លួន​ឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាសុខភាព បណ្តាលមកពីប្រាក់ឈ្នួលតិច ការហូបចុកមិនបានគ្រប់គ្រាន់ ការទទួលដំណេក និងសម្រាកមិនគ្រប់គ្រាន់ ដោយសារត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងច្រើន។

លោក ប៉ាវ ស៊ីណា បានបន្តទៀតថា៖ [...]

GMAC ស្នើ​ឱ្យ​ក្រសួង​ការងារ ចាត់​វិធានការ​លើ​សហជីព ប៉ាវ ស៊ីណា

GMAC ស្នើ​ឱ្យ​ក្រសួង​ការងារ ចាត់​វិធានការ​លើ​សហជីព ប៉ាវ ស៊ីណា

វិបត្តិការងារ - សេចក្តីថ្លែងការណ៍មួយ របស់សមាគមថៅកែរោងចក្រកាត់ដេរ ហៅកាត់ថា ជីម៉ាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បាន អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយទប់សកម្មភាពធ្វើបាតុកម្ម​របស់កម្មករ នៅ​ក្រុងបាវិត ដើម្បីធានាសន្តិសុខ និងសុវត្តិភាពដល់អ្នកវិនិយោគ និងកម្មករមួយចំនួន ដែលមានបំណង​ចង់ចូល​ធ្វើការ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរសង្កត់​ធ្ងន់​ទៀតថា៖ «ការមិនអើពើ នឹងបណ្តែតបណ្តោយឲ្យសហព័ន្ធហជីព ធ្វើអ្វីតាមតែអំពើចិត្ត គឺជាការបំផ្លាញនូវទំនុកចិត្ត របស់អ្នកវិនិយោគទៅលើរាជរដ្ឋាភិបាល នៅក្នុងការការពារ​សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាការដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែល​ខិតខំកៀងគរអ្នកវិនិយោគ ឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា»។

ការចេញសេចក្តីថ្លែងការណ៍របស់សមាគមរោចក្រកាត់ដេរនេះ [...]

សហជីព​នឹង​បន្ត​ធ្វើ​កូដកម្ម បើ​ទោះ​តុលាការ​ដោះលែង​ជន​ទាំង​២៣

សហជីព​នឹង​បន្ត​ធ្វើ​កូដកម្ម បើ​ទោះ​តុលាការ​ដោះលែង​ជន​ទាំង​២៣


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែកុម្ភៈ នេះថា ក្រុមសហជីពទាំង៩ កំពុងរង់ចាំមើល​ការ​ជំនុំ​ជម្រះ លើជនទាំង២៣នាក់ ដោយសាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ ហើយ​ប្រសិន​បើ​តុលាការ សម្រេចដោះលែងជនទាំង២៣នាក់នោះឲ្យមានសេរីភាព វាគឺជារឿងត្រឹមត្រូវមួយ និងគួរតែអបអរ​សាទរ។

ប្រធានសហភាពសហជីពកម្ពុជាដដែលនេះបន្តថា ចំពោះការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារដល់កម្មករ មិន​មានពាក់ព័ន្ធនឹងជនទាំង២៣នាក់នោះទេ។ មានន័យថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...