Posts tagged as "Sokimex"

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

«ឈប់ទិញប្រេង តេឡា» នេះ ជាចំណងជើងវីដេអូមួយ ដែលទើបនឹងត្រូវបានចលនាសង្គ្រោះជាតិ ផ្សព្វផ្សាយជាសាធារណៈ នៅមុននេះបន្តិច ដើម្បីជានិមិត្តរូប នៃការតវ៉ា ទៅនឹងស្ថានការណ៍នយោបាយចុងក្រោយ ដែលក្រុមអ្នកនយោបាយប្រឆាំង បានអះអាងថា បានរងការបង្ក្រាបយ៉ាងដំណំ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

ជាមួយនឹងរូបសញ្ញា «ឈប់ទិញ TELA» ដែលមានសរសេរអក្សរ នៅជុំវិញថា «ចលនាគ្មាន "ហិង្សា រូបភាព ស្នូរ" ដើម្បីផ្លាស់ប្ដូរ» និង«ចូលរួមធ្វើពហិការ ប្រេងសាំង TELA» វីដេអូនេះ បានចាប់ផ្ដើមដំបូង ដោយសម្រែករបស់បុរសម្នាក់ នៅត្រង់ស្ពាននាគវត្តភ្នំ ដូច្នេះថា៖ «សូមហុតឈាមខ្ញុំទៀតទៅ»។ បន្ទាប់មក វីដេអូបានស្រង់យកសំដី «ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់» របស់លោក កែម ឡី កាលពេលលោក​នៅមានជីវិត មកបញ្ជាក់ មុននឹងនិយាយពន្យល់ថា​៖ «ត្រកូលហ៊ុន បានក្ដោបក្ដាប់សេដ្ឋកិច្ច ធំៗជាច្រើន ប្រៀបបាននឹងសំណាញ់មង ប្រមាញ់កេងចំណេញ ពីប្រជាជន [...]

រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌

រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌

ឯកសារដែលមានទម្រង់ ជាការទទួលចុះបញ្ជី នូវការប្ដូរ«នាមករណ៍» នៃសាខាក្រុមហ៊ុន សុខា ពីឈ្មោះ «ឋានសួគ៌បូកគោ» មកជា «សុខាឋានសួគ៌» ត្រូវបានលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃមួយរូប ទម្លាយជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃសៅរ៍នេះ។ គេឃើញ នៅលើឯកសារនោះ ដែលចុះហត្ថលេខា នៅថ្ងៃទី១ ខែកញ្ញា ដោយលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានសរសេរទទួលចុះបញ្ជី ការប្ដូរនាមករណ៍នេះ តាមសំណើររបស់ក្រុមហ៊ុន សុខា អូតែល ដែលមានលោក សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។

ប៉ុន្តែឯកសារដដែល ក៏បានសរសេរព្រមានទុកជាមុនដែរ ថាការចុះបញ្ជី នឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ ជំនួសក្រុមហ៊ុនទេ ប្រសិនជាមានការតវ៉ាណាមួយ ទាក់ទងនឹងការផ្លាស់ប្ដូរនេះ។ លោក ផែង វណ្ណៈ បានសរសេរអមនឹងឯកសារថា៖ «ក្រសួងអោយដូរនាមករណ៍របស់សាខាក្រុមហ៊ុន​ មិនមែនអោយដូរ​ [...]

ហ៊ុន សែន ថាមិនបានដឹង ពីការដូរឈ្មោះភ្នំបូកគោ

ហ៊ុន សែន ថាមិនបានដឹង ពីការដូរឈ្មោះភ្នំបូកគោ

ត្រូវរាប់ថា ប្រទេសកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺជាភ័ពសំណាងមួយខ្ពស់ណាស់។ យ៉ាងហោចណាស់ បុរសខ្លាំងកម្ពុជារូបនេះ បានធ្វើប្រតិកម្មខ្លាំងៗ នៅមុននេះបន្តិច ទៅនឹងការដូរឈ្មោះរមណីយដ្ឋាន ឋានសួគ៌បូកគោ ឲ្យទៅជាឈ្មោះមួយផ្សេង ដែលគ្មានពាក្យ«បូកគោ» បន្តទៅទៀត ពីសំណាក់ក្រុមហ៊ុនសុខា ដែលធ្វើវិនិយោគ នៅទីនោះ។

លោក ហ៊ុន សែន ដែលមានតំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជា (កំពុងកាន់អំណាច) នោះផង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «សូមអរគុណ បងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹង ពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបានដឹង និងមិនបានអនុញ្ញាត»។

លោកបន្តថា៖ «ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពត ទៅដកហូតចេញ នូវផ្លាកសញ្ញាអត់ច្បាប់ចេញ អោយបានមុនម៉ោង ១១ ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)»។

សារបង្ហោះខាងលើ [...]

សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

អ្នកផងពិតជា​មាន​អារម្មណ៍​ចម្លែក​ណាស់ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃដង្ហែសពលោក កែម ឡី នេះ បណ្ដាស្ថានីយ៍ប្រេង​ឥន្ទនៈនានា (ឬមួយចំនួនធំ) បានបិទទ្វា​មិនបម្រើសេវាកម្ម​ ដល់អតិថិជន​របស់​ខ្លួន។ តើនោះ មកពីម្ចាស់ស្ថានីយ៍ បានស្ម័គ្រចិត្ត​បិទទ្វាស្ថានីយ៍​របស់ខ្លួន​មួយថ្ងៃ ដើម្បីចូលរួមមរណទុក្ខ ឬយ៉ាង​ហោាច​ណាស់ ចូលរួមក្នុងឱកាស នៃការដង្ហែសពលោក កែម ឡី ដោយសារតែមរណៈភាពរបស់លោក បាន​កើត​ឡើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ដូចគ្នាឬ?

មិនអញ្ចឹងទេ! បើតាមលិខិមួយ ចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក ឃួង ស្រេង បាន​ឲ្យដឹងថា គឺសាលារាជធានីនេះតែម្ដង ដែលបានបញ្ជាទៅគណៈអភិបាល នៃខណ្ឌទាំង៨ របស់​រាជធានី​ភ្នំពេញ ឲ្យណែនាំទៅបណ្ដា​ម្ចាស់​អាជីវកម្ម​លក់ហ្គាស និងស្ថានីយ​ប្រេងឥន្ទនៈ​គ្រប់ប្រភេទ ឲ្យ«ផ្អាកសកម្មភាព​លក់​ដូរ ចំនួន១ថ្ងៃ គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦»។ លោក ឃួង ស្រេង ដែលជាអភិបាលស្ដីទី [...]

ការ​បារម្ភ​ជុំ​វិញ​ការ​រុក​រក គ្រប់គ្រង រ៉ែ ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា

ការ​បារម្ភ​ជុំ​វិញ​ការ​រុក​រក គ្រប់គ្រង រ៉ែ ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា

បើទោះជាមានការអះអាង ជា«វិជ្ជមាន» ពីមន្រ្តីជំនាញផ្នែករ៉េ និងថាមពលដ៏ដោយ បណ្តាមន្រ្តីអង្គការជាតិ និង​អន្តរជាតិ នៅតែបង្ហាញពីការព្រួយបារម្ភនេះ បើសិនជារដ្ឋ គ្មានយន្តការគ្រប់គ្រងណាមួយ ច្បាស់លាស់​នោះ​ទេ។ ការព្រួយបារម្ភ ឈានទៅរកដំណោះស្រាយនេះ ត្រូវបានក្រសួងរ៉ែ និងថាមពល សហការជាមួយ អង្គការ​សង្គមស៊ីវិល រួមនឹងយុវជនមួយចំនួនធំ បានធ្វើការជួបជុំ ក្នុងឆាកវេទិការតុមូលមួយ ស្តីពី «យន្តការគ្រប់​គ្រង​ចំណូល​ប្រេងកាត និងឧស្ម័ន សម្រាប់មនុស្សជំនាន់ក្រោយ»។

លោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន​ខ្វះ​ទាំងធនធានមនុស្ស ខ្វះទាំងបច្ចេកទេស និងច្វះខាតទាំងយន្តការ នៃការគ្រប់គ្រងជម្លោះ។ លោកបាន​បន្ថែម​ថា បញ្ហារុករករ៉ែ ឧស្ម័ន និងប្រេងកាត នៅកម្ពុជា នៅពេលនេះ មិនទាន់មានអ្វីច្បាស់លាស់ ស្តីពីការគ្រប់គ្រងវា​នៅ​ឡើយ ទាំងបញ្ហា និងដំណោះស្រាយ។ លោកបន្តថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...