សាលារាជធានីបានបញ្ជា ឲ្យ«បិទ»ស្ថានីយ៍ប្រេងឥន្ទនៈ ក្នុងថ្ងៃហែសព
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 24, 2016
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកផងពិតជាមានអារម្មណ៍ចម្លែកណាស់ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃដង្ហែសពលោក កែម ឡី នេះ បណ្ដាស្ថានីយ៍ប្រេងឥន្ទនៈនានា (ឬមួយចំនួនធំ) បានបិទទ្វាមិនបម្រើសេវាកម្ម ដល់អតិថិជនរបស់ខ្លួន។ តើនោះ មកពីម្ចាស់ស្ថានីយ៍ បានស្ម័គ្រចិត្តបិទទ្វាស្ថានីយ៍របស់ខ្លួនមួយថ្ងៃ ដើម្បីចូលរួមមរណទុក្ខ ឬយ៉ាងហោាចណាស់ ចូលរួមក្នុងឱកាស នៃការដង្ហែសពលោក កែម ឡី ដោយសារតែមរណៈភាពរបស់លោក បានកើតឡើងនៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈដូចគ្នាឬ?
មិនអញ្ចឹងទេ! បើតាមលិខិមួយ ចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក ឃួង ស្រេង បានឲ្យដឹងថា គឺសាលារាជធានីនេះតែម្ដង ដែលបានបញ្ជាទៅគណៈអភិបាល នៃខណ្ឌទាំង៨ របស់រាជធានីភ្នំពេញ ឲ្យណែនាំទៅបណ្ដាម្ចាស់អាជីវកម្មលក់ហ្គាស និងស្ថានីយប្រេងឥន្ទនៈគ្រប់ប្រភេទ ឲ្យ«ផ្អាកសកម្មភាពលក់ដូរ ចំនួន១ថ្ងៃ គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦»។ លោក ឃួង ស្រេង ដែលជាអភិបាលស្ដីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានសំអាងហេតុផលនៅក្នុងលិខិតនោះ ថាគឺ«ដើម្បីរក្សាបាន នូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ» ក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី។
សូមអានលិខិតនេះទាំងស្រុង ដូចតទៅ៖
លោក ប៉ា ងួនទៀង ដែលជាសមាជិកមួយរូប នៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បានប្រតិកម្មយ៉ាងខ្លី ទៅនឹងលិខិតនេះថា៖ «ព្រឹកមិញនេះ ខ្ញុំខំគិតជាវិជ្ជមាន ដោយប៉ាន់ស្មានអាជីវករបិទស្មគ្រ័ចិត្ត ប៉ុន្តែអាជ្ញាធរក្រុង បញ្ជារអោយបិទអាជីវកម្មហ្គាស និងសាំង។ ម៉ូតូចូលរួមហែរសពជាច្រើនអត់សាំង ចាក់តាមផ្លូវ។»៕