បក្សហ្វ៊ុនស៊ិនប៉ិចលេបថ្មលេបគ្រួស នឹងចំណាត់ថ្នាក់ទី២
ចាប់ពីការបោះឆ្នោតជាតិ នីតិកាលទី២ ក្នុងឆ្នាំ១៩៩៨មក គណបក្សហ្វ៊ុនស៊ីនប៉ិច បានធ្លាក់ខ្លួនរហូត មុននឹងបាត់ខ្លួន សូន្យឈឹងតែម្ដង នៅក្នុងការបោះឆ្នោតជាតិ នីតិកាលទី៥។ តែនៅនីតិកាលទី៦ បើទោះជាគណបក្សមួយនេះ ដឹងថា «លទ្ធផលនៃការបោះឆ្នោត មិនបានសមស្របនឹងស្ថានភាព ជាក់ស្តែងក៏ដោយ» តែគណបក្សបានអួតអាង ពីការកើនឡើងនៃការគាំទ្រ ដែលធ្វើឲ្យខ្លួនមានចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សហ្វុនស៊ីនប៉ិច ដែលចេញផ្សាយកាលពីម្សិលម៉ិញ និងដែលចុះហត្ថលេខា ដោយលោក យូ ហុកគ្រី អនុប្រធានគណបក្ស។ អត្ថបទផ្លូវការនោះ បានសរសេរថា៖ «ទោះបីជាលទ្ធផលនៃការបោះឆ្នោត មិនបានសមស្របនឹងស្ថានភាព ជាក់ស្តែងក៏ដោយ ក៏យើងបានសង្កេតឃើញថា គណបក្សហ្វ៊ុនស៊ីនប៉ិច មានសំឡេងកើនឡើង គួរឲ្យកត់សម្គាល់ ដែលអាចឈរលំដាប់លេខ២ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួម [...]