នគរបាល ថាជនល្មើស«កំពុងស៊ីសាច់»មុខជនរងគ្រោះ
កាលពីយប់ថ្ងៃចន្ទ កន្លងមកនេះ និស្សិតអាយុ១៩ឆ្នាំម្នាក់ បានប្រើកាំបិតចាក់ឲ្យរបួស បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ នៅក្នុងក្រុង ម៉ាតាំង (Martin) នៃរដ្ឋផ្លរីដា (Florda) ភាគខាងត្បូងសហរដ្ឋអាមេរិក។ បន្ទាប់មកភ្លាមៗនោះ យុវជនល្មើសដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះ «Austin Harrouff» បានប្រើធ្មេញរបស់ខ្លួន ខាំទាញសាច់មុខរបស់បុរសជាប្ដី យកមកទំពារលេប ជាមួយនឹងសម្លេងគ្រហឹម ហាក់ដូចជាសត្វដ៏សាហាវមួយក្បាល។
បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ ពីអ្នកនៅជិតខាង ទាក់ទងនឹងហេតុការណ៍នេះ ក្រុមនគរបាលបានប្រញប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ហើយបានប្រទះករណីនេះ ដែលសឹងមិនគួរឲ្យជឿ ប្រសិនជាមិនបានឃើញផ្ទាល់ភ្នែក៖ យុវជន «Austin Harrouff» កំពុងប្រើធ្មេញ ខាំហែកស៊ីមុខលោក «John Stevens» ដែលជាជនរងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះពីរនាក់ (ម្នាក់ទៀតជាភរិយា គឺអ្នកស្រី «Michelle Mishcon»)។ កងកម្លាំងអាជ្ញាធរ [...]