រស់​នៅ​ជា​មួយ​គ្រោង​ឆ្អឹង​ម្ដាយ​អស់​រយៈ​ពេល​៣​ឆ្នាំ កណ្ដាល​ក្រុង​ញ៉ូយក

ហេតុការណ៍ដ៏រន្ធត់បានកើតឡើង នៅកណ្ដាលក្រុងញ៉ូយក សហរដ្ឋអាមេរិក។ យុវតីជាតិអាមេរិកាំងមួយរូប បានរស់​នៅទទួលទានអាហារ ធ្វើដំណេក ជាមួយនឹងសាកសពម្ដាយរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងបន្ទប់​លំនៅ​ដ្ឋានរបស់នាង ដែលមានពោរពេញទៅដោយសម្រាម។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ហួសនិស្ស័យ - «ជាទស្សនីយភាពមួយ ដ៏ហួសប្រមាណ ហាក់ដូចជានៅក្នុងភាពយន្ដហូលីវូដ ដ៏រន្ធត់។ តាំងពីខ្ញុំធ្វើ​ជាភ្នាក់ងារនគរបាលមក ខ្ញុំមិនដឺងជួបរឿងបែបនេះទេ។» នេះជាសម្ដីរបស់នគរបាលមួយរូប ដែលដកស្រង់​យកទៅ​ចុះផ្សាយដោយ សារព័ត៌មាន The New York Post។ អ្នកស្រី ស៊ូស៊ី រ៉ូសេនថល (Susie Rosenthal) បានស្លាប់ទៅ​តាំងពី៣ឆ្នាំមុន នៅក្នុងអាយុ៦១ឆ្នាំ។ ប៉ុន្តែសាកសពរបស់អ្នកស្រី ត្រូវបានរក្សាទុកដោយកូនស្រីរបស់អ្នកស្រី នៅក្នុង​លំនៅដ្ឋានរហូតមកដល់ពេលនេះ។ រឿងដែលកាន់តែចម្លែកទៀតនោះ គឺយុវតីអាយុ២៨ឆ្នាំ ដែលរស់នៅ ក្នុងសង្កាត់ ប្រូគ្លីន (Brooklyn) កណ្ដាលក្រុងញ៉ូយករូបនេះ បានធ្វើហាក់ដូចជា គ្មានរឿងអ្វីកើតឡើងទាំងអស់។

លំនៅដ្ឋានពោរពេញដោយសម្រាម ...

ជារៀងរាល់រាត្រី យុវតីដែលទំនងជាស្រឡាញ់ម្ដាយបាត់មុខមិនបានរូបនេះ តែងបានចូលទៅទទួលទានដំណេក នៅក្បែរនឹងគ្រោងឆ្អឹងរបស់ម្ដាយខ្លួន ដែលដាក់នៅពីលើពំនូកស្បោងសម្រាមជាច្រើន។ ហើយគ្រោងឆ្អឹងនេះ ក៏ត្រូវ​បាននាងយកទៅដាក់អង្គុយនៅនឹងតុបាយ ដើម្បីនាងទទួលទានអាហារជាមួយដែរ។ ហេតុការណ៍អស់ទាំងនេះ មិន​ដែលបង្កការចាប់អារម្មណ៍ណាមួយ ពីសំណាក់អ្នកជិតខាង ដែលស្នាក់នៅក្នុងបន្ទប់ជាប់គ្នានោះឡើយ។ គេគ្រាន់​តែ​ចាប់អារម្មណ៍ជាធម្មតាថា យុវតីហាក់ដូចជាបានរស់នៅ ដាច់ដោយឡែក មិនសូវចូលក្នុងចំណោមគេឯងទៀត។

កងកម្លាំងនគរបាល ត្រូវបានទូរស័ព្ទហៅឲ្យធ្វើអន្តរាគមន៍ ដោយអ្នកថែរក្សាអាគារមួយរូប ដែលបានមើល​ឃើញ​ដោយចៃដន្យ យុវតីដាក់សាកសពម្ដាយ ឲ្យអង្គុយនៅលើកៅអី ដើម្បីពាក់ខោអាវឲ្យ។ ការមើលឃើញដោយ​ចៃដន្យ​នេះ បានកើតឡើង បន្ទាប់ពីមានការលេចទឹកនៅក្នុងបន្ទប់ជាន់ក្រោម ហើយយុវតីវ័យ២៨ឆ្នាំរូបនេះ បានបដិសេធ​មិនបើកទ្វាឲ្យជាងជួសជុល ចូលទៅមើលប្រព័ន្ធបង្ហូរទឹក ក្នុងលំនៅដ្ឋានរបស់នាងនោះ។

ក្នុងពេលនេះ ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីដឹងឲ្យច្បាស់ពីមូលហេតុនៃមរណភាពរបស់អ្នកស្រី ស៊ូស៊ី រ៉ូសេនថល ជាម្ដាយ។ ចំណែកឯយុវតីជាកូនវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរោគចិត្តមួយ ដើម្បីធ្វើការ​សម្រាក​ព្យាបាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...