និស្សិត​ស្រី​ម្នាក់​បង្ហោះ​រូប​«ក្តៅ​សាច់»​ជា​មួយ​សង្សា បាន​ល្បី​ដូច​បំណង!

និស្សិតស្រីម្នាក់ ទំនងជាចង់ល្បីខ្លាំងណាស់ហើយមើលទៅ ទើបបានយករូបភាពក្តៅសាច់ ថតគ្មាន​សំលៀក​បំពាក់​នៅក្នុងបន្ទប់ មកផ្សព្វផ្សាយក្នុងបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មផុលផុស។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតស្រីម្នាក់ ទំនងជាចង់ល្បីខ្លាំងណាស់ហើយមើលទៅ ទើបបានយករូបភាពក្តៅសាច់ ថតគ្មាន​សំលៀក​បំពាក់​នៅក្នុងបន្ទប់ មកផ្សព្វផ្សាយក្នុងបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មផុលផុស។


រូបភាពពិសេស ជាមួយនឹងចំណងជើងថា៖ «រូបឈុតឆាកក្ដៅសាច់ជាមួយ Huny nob»។ (រូបថតហ្វេសប៊ុក)

សីលធម៌ - វាជារឿងមួយគួរហួសចិត្តនៅពេល និស្សិតស្រីម្នាក់ បានបង្ហោះរូបថតស្រើបស្រាល (ថតស្រាត) របស់​ខ្លួន​ជាមួយគូស្នេហ៍ក្នុងបន្ទប់ យកទៅផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់​យ៉ាង​ខ្លាំងដ៏​ប្រពៃណី​របស់ខ្មែរ។

ព្រមជាមួយការរិះគន់យ៉ាងខ្លាំក្លា ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រូបថតគ្មានសំលៀកបំពាក់​របស់​និស្សិតរូបនេះ ត្រូវបាន គេធ្វើការចែកយ៉ាងព្រោតព្រាត នៅលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។ និស្សិត​ស្រី​ដែលជាម្ចាស់គណនីឈ្មោះ A Nich Doli រូបនោះ ត្រូវបានគេដឹងថា ជានិស្សិតដែលកំពុងសិក្សា​នៅសាកលវិទ្យាល័យ​​គ្រប់គ្រង និងសេដ្ឋកិច្ច (UME)។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប ស្មូមកញ្ចាស់ អនាថា ដែលជាអ្នករិះគន់សកម្មភាព របស់ម្ចាស់រូបថតខាងលើ បានសរសេរនៅលើទំព័ររបស់ខ្លួនថា៖ «បើកភ្នែកភ្លាម ឃើញភ្លែត កុំឲ្យចង្រៃ ក្នុងថ្ងៃច័ន្ទ ជួយផ្សាយបន្តឲ្យ ឆាប់​ល្បី​ដូចបំណង!»។ ម្ចាស់គណនីខាងលើនេះ ចោទប្រកាន់លើយុវវ័យជាគូស្នេហ៍ខាងលើថា បាននឹងកំពុងយក​វប្បធម៌​ដ៏ត្រះត្រចង់របស់ខ្មែរមកជាន់ឈ្លី ជាសាធារណៈ មិនអាចលើកលែងបានឡើយ។

ទ្រាំមិនរិះគន់មិនបាន ម្ចាស់គណនីដែលមានឈ្មោះថា Ya Na បញ្ចេញយោបល់ផងដែរថា៖ «ខូចប្រពៃណីខ្មែអស់ មនុស្សអីក៏អន់ចរិកម្លេះ»។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀត បានបន្ទរជាមួយដែរថា ធ្វើចរិក​ថោក​ទាប​ណាស់ដែលយករូបបែបនេះមកបង្ហោះយ៉ាងដូច្នេះ ចុះបើឪពុកម្តាយឃើញបែបនេះ តើគាត់មានអារម្មណ៍​បែប​ណា? «ធ្វើចរិកដូចគ្មានឪពុកម្តាយប្រដៅអញ្ចឹង ធ្វើបែបនេះ ដូចយកកេរ្ត៍ម៉ែឪវា មកបោះចោលកណ្ដាលវាល»។

Sophanith Min នៅពេលដែលបានឃើញរូបនេះ ក៏ស្រាប់តែលាន់មាត់យ៉ាងដូច្នេះដែរថា៖ «ដល់កហ្មង...! តារា​ភាពយន្ត គេថតស្រាត គេបានល្បីបានលុយ ចុះនេះបានស្អីដែរ? «ពួករោគ៧០នឹងណា៎...ឡប់សតិ... ផុសមិនចេះ​ខ្មាស់គេ!..»។

បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃរួចមក រូបឈុតក្តៅសាច់របស់គូរសង្សារទាំងពីរនាក់នេះ ត្រូវបានលុបចេញ​ពីទំព័រ​របស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយបានទេ ពីម្ចាស់គណនីហ្វេសប៊ុក ដែលចុះ​ផ្សាយ​រូបថតនេះ ព្រោះអ្នកការសែតចង់ដឹងឲ្យច្បាស់ ពីមូលហេតុដែលគាត់យករូបបែបនេះមកផ្សព្វផ្សាយ ថាព្រោះ​តែមាន​បំណងចង់ល្បី និងបង្អួតគេពិតមែន ឬក៏មានអ្នកចង់ធ្វើបាប?៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...