ពាក្យស្លោក និងសុភាសិតខ្មែរ (Slogan & Proverbe Khmer)
សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយដូចខាងក្រោម៖
ក. និយមន័យ សុភាសិត ឬភាសិត ៖
១. តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត៖ លោកបានពន្យល់ថា
សុភាសិត៖ មានន័យថា ពាក្យពីរោះ ពាក្យត្រូវ ឱវាទត្រឹមត្រូវ(ដែលមានប្រយោជន៍គួររៀនគួរស្តាប់) ពាក្យប្រដៅល្អ សម្តីដែលគេនិយាយត្រូវ ពាក្យត្រឹមត្រូវ ។
២. តាម សៀវភៅអធិប្បាយសំរាយបំភ្លឺភាសិតរបស់អ្នកនិពន្ធ សែម សូរ និង អ៊ឹន សារុន៖ បានពន្យល់ថា សុភាសិត គឺ ពាក្យស្លោកមួយវគ្គៗឬមួយឃ្លាៗដែលអ្នកប្រាជ្ញបុព្វបុរសបានចងក្រងឡើង ដោយប្រមូលយកអត្ថរស និងជម្រៅ [...]