ក្រុមបាយឺន មូនិជ ត្រៀមចំណាយ៨៦លានផោន ដើម្បីទិញកីឡាករ ណីម៉ា
ក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បាយឺន មូនិជ (Bayern Munich) ត្រៀមលុយធំ ដើម្បីដេញថ្លៃ យកកីឡាករជម្រើសជាតិប្រេស៊ីលវ័យក្មេង ណីម៉ា (Neymar) មកចូលរួមជាមួយក្នុងក្រុម។
កីឡាករ ណីម៉ា វ័យ២១ឆ្នាំ ជាមួយនឹងម៉ូដសក់របស់គាត់។
ប្រភពពត៌មានកីឡាពីប្រទេសអេស្ប៉ាញ ស្ពតអ៊ីអេស (Sport.es) បានឲ្យដឹងថា ក្រុមដែលមាន មូលដ្ឋាននៅទីក្រុងបាវ៉ារៀន (Bavarian) មួយនេះ ត្រៀមចំណាយប្រាក់ ១០០លានដុល្លា (៨៦លានផោន) ក្នុងការប្រជែងទិញយក តារាឆ្នើមរបស់ក្រុមសានតូស (Santos) គឺកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ណីម៉ា។
អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននាក់រំពឹងថា កីឡាករវ័យ ២១ឆ្នាំរូបនេះអាចនៅបន្ត ក្នុងប្រទេសកំណើតរបស់គាត់ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ចប់។ ប៉ុន្តែក្រុមបាសេឡូណា [...]