ក្រុមបាយឺន មូនិជ ត្រៀមចំណាយ៨៦លានផោន ដើម្បីទិញកីឡាករ ណីម៉ា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បាយឺន មូនិជ (Bayern Munich) ត្រៀមលុយធំ ដើម្បីដេញថ្លៃ យកកីឡាករជម្រើសជាតិប្រេស៊ីលវ័យក្មេង ណីម៉ា (Neymar) មកចូលរួមជាមួយក្នុងក្រុម។
កីឡាករ ណីម៉ា វ័យ២១ឆ្នាំ ជាមួយនឹងម៉ូដសក់របស់គាត់។
ប្រភពពត៌មានកីឡាពីប្រទេសអេស្ប៉ាញ ស្ពតអ៊ីអេស (Sport.es) បានឲ្យដឹងថា ក្រុមដែលមាន មូលដ្ឋាននៅទីក្រុងបាវ៉ារៀន (Bavarian) មួយនេះ ត្រៀមចំណាយប្រាក់ ១០០លានដុល្លា (៨៦លានផោន) ក្នុងការប្រជែងទិញយក តារាឆ្នើមរបស់ក្រុមសានតូស (Santos) គឺកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ណីម៉ា។
អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននាក់រំពឹងថា កីឡាករវ័យ ២១ឆ្នាំរូបនេះអាចនៅបន្ត ក្នុងប្រទេសកំណើតរបស់គាត់ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ចប់។ ប៉ុន្តែក្រុមបាសេឡូណា (Barcelona) ហាក់ដូចជាចង់លួងលោម នាំយកខ្សែប្រយុទ្ធរូបនេះឆាប់ៗ និងដាក់សំណើរមួយជាក់លាក់ ដូច្នេះវាពិតជាពិបាក បើសិនជាក្រុមបាល់ទាត់ នៅទីក្រុងសៅ ប៉ូឡូមួយនេះ ចង់បដិសេដ។
ជាមួយនឹងក្រុម បាយឺន មូនីជ ដែលកំពុងតែនាំមុខ និងធ្វើដំណើរសំដៅទៅរកជ័យជំនះ ក្នុងលីក និងអាចបន្តដំណើរទៅកាន់វគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រនៃក្រមខ័ណ្ឌ ឆែមពានលីក (Champions League)។ កីឡាករ ណីម៉ា អាចនឹងមានអារម្មណ៏ល្អក្នុងការប្តូរទៅកាន់ ក្រុមនៃទីក្រុងបាវ៉ារៀន។ ការផ្ទេរនេះជាចំណង់មួយរបស់កីឡាកររូបនេះ ស្របពេលដែល លោក ប៉េប កាឌីអូឡា (Pep Guardiola) នឹងត្រូវមកដឹកនាំក្រុម នៅឯកីឡាដ្ឋាន អាឡែន អារ៉េណា (Allianz Arena) នៅរដូវក្តៅខាងមុខ។
កីឡាករ ណីម៉ា បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងសប្បាយរីករាយក្នុងប្រទេស ប្រេស៊ីល ដោយគាត់រកបាន ១២៩ គ្រាប់ ក្នុងការប្រកួតសរុប ២០៩ប្រកួត។ ប៉ុន្តែវាជាការពិបាកសម្រេចចិត្តមួយ ពីអនាគតរបស់គាត់ ក្នុងការជ្រើសរើសក្រុមធំនៅអ៊ឺរ៉ុបមួយ សំរាប់អាជីពបន្តរបស់គាត់ ហើយអ្វីទាំងអស់នេះកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល។
ខ្សែបំរើប្រយុទ្ធរូបនេះ បានរកគ្រាប់បាល់បានទៀងទាត់ សំរាប់ក្រុមជម្រើសជាតិប្រេស៊ីល ដោយគាត់រកបាន ១៧គ្រាប់ ក្នុងការប្រកួត ២៧លើក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ