អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់ខ្សែក្រវ៉ាត់អាយបីអូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ ម៉ាធូ ហាតុន (Matthew Hatton) បានប្រកួតចាញ់ជាឯកច្ឆ័ន្ច ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ អាយបីអូ វែលធឺវ៉េត (IBO welterweight) របស់គាត់ជាមួយនឹងកីឡាករ គ្រីស វ៉ាន់ហឺដិន (Chris van Heerden) ក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៏។
កីឡាករប្រដាល់ ម៉ាធូ ហាតុន។
វាការបរាជ័យលើកទី៣ របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក្នុងការការពារដំណែងម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក។ នេះជាការប្រកួតដែលគាត់មិនដែលរំពឹងទុក ហើយគាត់ពិតជាមិន ស្ងប់ចិត្ត ដោយសារតែការចាញ់ដោយពិន្ទុ។
ហាតុន ដែលជាប្អូនប្រុសរបស់អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក រិកគី (Ricky) ត្រូវបានអាជ្ញាកណ្តាលត្រួតពិនិត្យពិន្ទុឃើញថា រូបគាត់ចាញ់ពិន្ទុជាច្រើនក្នុងការប្រកួត ដូច្ឆេះក៏សម្រេចចិត្តឲ្យចាញ់ការប្រកួតតែម្តង។
ក្រោយចប់ការប្រកួតចៅក្រមបូកសរុបពិន្ទុបានបង្ហាញលទ្ធផល ១១៨-១១០, ១១៧-១១២ និង១១៦-១២២ ហើយបានអបអរសាទរដល់ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកថ្មីគឺ កីឡាករ គ្រីស វ៉ាន់ហឺដិន។
អ្នកប្រដាល់ ហាតុន ធ្វើបានល្អនៅចុងទឹក ដោយវាយគ្រប់ដណ្តប់ដល់គូរប្រកួតរបស់គាត់ បានគួរសម្យ តែបន្ទាប់មកពេលវេលាក៏បានបញ្ចប់។
ហេតុការណ៏ទាំងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់គាត់ទាំងអស់ មានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ដោយឃើញគាត់ទទួលបរាជ័យ ហើយថែមទាំងរបួសភ្នែកខាងស្តាំផងនោះ។
កីឡាករ វ៉ាន់ហឺដិន មានការធ្វេសប្រហែសនៅចុងទឹក តែទោះជាយ៉ាងណាក៏គាត់អាចផ្តួល ម្ចាស់ខ្សែក្រវ៉ាត់ ហាតុន បាន បន្ទាប់ពីការសរុបពិន្ទុ។
កំណត់ត្រារបស់អ្នកប្រដាល់ ហាតុន ពេលនេះគឺ ប្រកួត ៥២ដង, ឈ្នះ ៤៣ដង, ចាញ់ ៧ដង និងស្មើ ២។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបាត់បង់ខ្សែក្រវ៉ាត់ពិភពលោកអស់ ២ និងនៅសល់ចំនួន១ ដែលពីមុនគាត់ធ្លាប់គ្រងខ្សែក្រវ៉ាត់ពិភពលោកចំនួន៣ ប្រភេទផ្សេងគ្នា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ