ដេល ចេញកុំព្យូទ័រយួរដៃដ៏មានឥទ្ធិពលថ្មី ២ស៊េរី (VDO)
ក្រុមហ៊ុនដេល (Dell) បានចេញកុំព្យូទ័រយួរដៃថ្មី ២ស៊េរី កាលពីថ្ងៃច័ន្ទ ដែលមានឈ្មោះថា ដេល ប្រីស៊ីសិន «អ៊ិម៤៨០០» (Dell Precision M4800) មានអេក្រង់ ១៥.៦អ៊ីញ និង ប្រីស៊ីសិន «អ៊ិម៦៨០០» (Precision M6800) អេក្រង់ ១៧អ៊ីញ។ កុំព្យូទ័រទាំង២ប្រភេទនេះ ផលិតឡើងពីធាតុម៉ាញេស្យូម និងសំបករបស់វាផលិតពីធាតុ អាលុយម៉ាញ៉ូម។ វាមានសម្ថភាពខ្ពស់ និងចេញលក់នៅចុងសប្តាហ៏នេះ។
កុំព្យូទ័រយួរដៃថ្មី ប្រីស៊ីសិន «អ៊ិម៤៨០០» ឬប្រីស៊ីសិន «អ៊ិម៦៨០០» របស់ក្រុមហ៊ុន ដេល។ (រូបភាពក្រុមហ៊ុន)
ដេល ប្រីស៊ីសិន អ៊ិម៤៨០០ មានទម្ងន់ ៦.៣៥ផោន។ វាមានអេក្រង់ ១៥.៦អ៊ីញ ប្រភេទ ឃ្យូអេចឌី អាយជីហ្សិដអូ (QHD+ IGZO) និងបង្ហាញរូបភាពបានទំហំ ៣២០០ X ១៨០០ ភិចស្យ៊ែល។ ម៉ាស៊ីន (CPU) ប្រភេទ អ៊ីនថែល ខរអាយ៧ (Intel Core i7 “Haswell” [...]