ទៅបាញ់ដល់ការិយាល័យ ព្រោះខឹងយូធូបដកវីដេអូខ្លួនចេញ
នគរបាលរដ្ឋកាលីហ្វ័នី (សហរដ្ឋអាមេរិក) បានអះអាងនៅចុងសប្ដាហ៍កន្លងមកនេះ ថាស្ត្រីម្នាក់ ដែលមានអាយុ៣៩ឆ្នាំ និងដែលបានបើកការបាញ់ប្រហារ នៅក្នុងការិយាល័យកណ្ដាល របស់គេហទំព័រ «YouTube» កាលពីថ្ងៃអង្គារ សប្ដាហ៍មុន មានក្ដីក្រេវក្រោធយ៉ាងខ្លាំង ទៅនឹងលក្ខន្តិកៈ នៃការប្រើប្រាស់ របស់គេហទំព័រមួយនេះ។ ស្ត្រី ដែលមានឈ្មោះ «Nasim Najafi Aghdam» បានបាញ់សម្លាប់ខ្លួន បន្ទាបពីបានបាញ់បុគ្គលិកយូធូប ឲ្យរបួសចំនួនបីនាក់រួច។
លោក «Ed Barberini» នាយនគរបាលនៅក្រុង «San Bruno» ដែលការិយាល័យយូធូបតាំងនៅ បានថ្លែងឡើងថា៖ «យើងគិតថា ជនសង្ស័យមានការរំខានចិត្ត បណ្ដាលមកពីលក្ខន្តិកៈ និងការអនុវត្តន៍ របស់យូធូប។ នេះ ជាមូលហេតុចម្បង ដែលយើងមើលឃើញ។»។
អ្នកស្រី «Nasim Najafi Aghdam» ដែលរស់នៅឯក្រុង «San Diego» [...]