បើកឲ្យមាន«ទូរស័ព្ទក្រហម» រវាងចិននិងវៀតណាម ក្នុងជម្លោះដែនទឹក
ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាសឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការមួយ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់ប្រធានាធិបតីវៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។
លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល។ (រូបថត MARK RALSTON / AFP)
សារព័ត៌មានផ្លូវការរបស់ចិន បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចិន ទទួលបន្ទុកខាងជលផល លោក វ៉ាង យីង មកបញ្ជាក់ថា «ជាមួយនឹងការបើកខ្សែទំនាក់ទំនងផ្ទាល់ នៅលើការនេសាទនេះ ភាគីទាំងសងខាង នឹងត្រូវបានជូនដំណឹងក្នុង៤៨ម៉ោង [...]