Posts tagged as "Marcel Camus"

សម្ភាស អ៊ីវង់ ហែម៖ លំអងផេះផង់​នៃ​វិស័យ​ភាពយន្ដ​ខ្មែរ  នៅ​ក្រោយ​សង្រ្គាម

សម្ភាស អ៊ីវង់ ហែម៖ លំអងផេះផង់​នៃ​វិស័យ​ភាពយន្ដ​ខ្មែរ នៅ​ក្រោយ​សង្រ្គាម

នៅទសវត្សឆ្នាំ៦០ វិស័យខ្សែភាពយន្តខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបានធ្លាក់មកដល់​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេសនៅក្នុងរបបវាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។  វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុងទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូង​ចុះ​មក​វិញ​យ៉ាង​លឿនទៀត តែប៉ុន្មានឆ្នាំក្រោយមកប៉ុណ្ណោះ។ លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុង​ចំណោម​សមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួមស្ដារ​វិស័យ​នេះ​នៅចុង​ទសវត្សទី៨០នោះ ជាមួយនឹងភាពយន្ដដំបូងមួយរបស់លោក មានចំណងជើងថា «ស្រមោល​អន្ធកាល»។

ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៨​ខែ​សីហា ឆ្នាំ២០១២​កន្លងទៅ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូននូវកិច្ចសំភាសមួយ ក៏ដូច​ជា​ប្រវត្តិ​សង្ខេប នៃជីវិតរបស់សមិទ្ធិកររូបនេះ [...]

ពិភពភាពយន្ដខ្មែរ បានបាត់បង់សមិទ្ធិករ មានទេពកោសល្យម្នាក់

ពិភពភាពយន្ដខ្មែរ បានបាត់បង់សមិទ្ធិករ មានទេពកោសល្យម្នាក់

ជាដំណឹងដ៏សោកសៅមួយ នៅពេលដែលយើងដឹងថា លោកអ៊ីវង់ ហែម បានលាចាកលោកយើងនេះ នៅថ្ងៃទី០៨សីហា​កន្លងទៅ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ ដូចនរណាៗ ក៏បានដឹង បានទស្សនាដែរថា លោកជាសមិទ្ធករ ភាពយន្ដដ៏ធំម្នាក់ ក្នុងចំណាមសមិទ្ធិករផ្សេងដទៃទៀត ដែលបានចូលរួម លើកស្ទួយយ៉ាងត្រចះត្រចង់ នូវវិស័យសិល្បៈទី៧ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​នៅក្នុងសម័យមុនសង្រ្គាម។


លោកអ៊ីវង់ ហែម។

លោកអ៊ីវង់ ហែម បានចូលប្រលូកក្នុងវិស័យភាពយន្ដ នៅឆ្នាំ១៩៦២ ដែលកាលនោះលោកជាអ្នកជំនួយការ អោយសមិទ្ធិករ ភាពយន្ដបារាំង លោក ម៉ាសែល កាមូស (Marcel Camus) នៅក្នុងការថតរឿងមួយ មានចំណងជើងថា «បក្សីនៃថានសួគ៌ (L'Oiseau de paradis)»។ រឿងនេះ មានតួអង្គសំដែងស្រីម្នាក់ជាប្អូនស្រីរបស់លោក គឺនាង អ៊ីវង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ co[email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...