ហ្វីលីពីន៖ ផ្ទុះអាវុធរវាងកងទ័ព និងក្រុមសកម្មជនឥស្លាម ស្លាប់របួសច្រើននាក់
ក្រុមបំបែកខ្លួនចេញពីពួកឧទ្ទាមនិយមឥស្លាម បានបើកការវាយប្រហារប្រឆាំង នឹងងកងទ័ពហ្វីលីពិន នៅផ្នែកខាងត្បូងនៃប្រទេស ធ្វើឲ្យមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា ដែលបណ្ដាលឲ្យមានទាហានហ្វីលីពីនប្រាំនាក់ និងពួកបំបែកខ្លួនជាច្រើននាក់ផ្សេងទៀតស្លាប់។ ក្រុមបំបែកខ្លួននេះ ជាក្រុមមួយដែលចង់រំខានការចរចាទាំងឡាយ ដែលកំពុងមានដំណើរការ រវាងក្រុមឧទ្ទាមនិយមឥស្លាម និងរដ្ឋាភិបាលហ្វីលីពីន។
ក្រុមឧទ្ទាមនិយមឥស្លាម នៅប្រទេសហ្វីលីពីន។ (រូបថត TED ALJIBE, ARCHIVES AFP)
ការវាយប្រយុទ្ធគ្នា មានរយៈពេលពេញមួយថ្ងៃសៅរ៍ទី០៦ខែកក្កដា រវាងសមាជិកនៃក្រុមសកម្មប្រយុទ្ធសម្រាប់សេរីភាព បាងស៊ាំម៉ូរ៉ូ (Bangsamoro - BIFF) នៅក្នុងតំបន់ជាយភូមិ ដាទូ ពីយ៉ាង (Datu Piang) នៃខេត្តម៉ាហ្គិនដាណាវ [...]