កម្ពុជា៖ តើជំងឺដែលបានសំលាប់ កុមារខ្មែរនេះ ជាជំងឺអ្វី?
ភាពចំលែកនៃជំងឺ ដែលបានសម្លាប់ យ៉ាងហោចណាស់ កុមារចំនួន៦០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងតែត្រូវបាន គេរកឃើញពន្លឺខ្លះហើយ។ វិទ្យាស្ថាន ប៉ាស្ទ័រ (Pasteur) នាទីក្រុងភ្នំពេញ កំពុងតែធ្វើការយ៉ាងដិតដល់ជាទីបំផុត ក្នុងការ កំណត់អត្តសញ្ញាណ ពីរោគសញ្ញានេះ ហើយបានរកឃើញ នូវចំនុចមួយចំនួន។ ជំងឺនេះបណ្ដាលមកពីមេរោគមួយ ដែល គេបានស្គាល់រួចមកហើយ នៅក្នុងតំបន់។ តែរាល់លទ្ធផល ដែលនឹងផ្ដល់ជូន ជាលើកដំបូងនេះ ក្រុមអ្នកស្រាវជ្រាវ វេជ្ជសាស្រ្ត ថានឹងត្រូវបញ្ជាក់ អោយកាន់តែច្បាស់ជាងនេះ បន្ថែមទៀត។
វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នាទីក្រុងភ្នំពេញ។ Photo: pasteur-international.org
រាល់កុមារទាំងឡាយ ដែលធ្លាក់ខ្លួនឈឺ គិតចាប់តាំងពីខែមេសាឆ្នាំ២០១២មក មានអាការះ [...]