ខ្សែភាពយន្ត «ដំណេកមាស Le sommeil d’or» របស់ ដាវី ជូ
វិស័យភាយន្តខ្មែរ បានស្គាល់នូវសម័យកាល ដ៏រុងរឿងពិតប្រាកដមួយ កាលពីទស្សវតន៍ឆ្នាំ៦០។ ខ្សែភាពយន្តប្រមាណ ជា៤០០ភាពយន្ដ ត្រូវបានផលិត និងដាក់បញ្ចាំងនៅតាមរោង ដើម្បីកំដរអារម្មណ៍ដល់ទស្សនិកជន ដែលចូលចិត្តនូវ ភាពយន្ត ដែលមានច្រើនប្រភេទ ដូចយ៉ាង ប្រភេទមនោសញ្ចេតនា រឺ តាមបែបព្រេងកថានានា។ ប៉ុន្តែភាពសម្បូរបែប នៃស្នាដៃរស្រមើស្រមៃបង្កើតថ្មីទាំងនោះ បានបញ្ចប់ទៅវិញយ៉ាងលឿននៅឆ្នាំ១៩៧៥ នៅពេលពួកខ្មែរក្រហមបានឡើង មកកាន់អំណាច ដោយបានបិតទ្វាជិតឈឹង នៃសិល្បៈដ៏វិសេសវិសាលនេះ និងថែមទាំងបានសម្លាប់រង្គាល នូវបណ្ដាអ្នក សិល្បៈករមួយចំនួនធំ ដូចគ្នាទៅនឹងការកំទេចចោលដល់ឬសគល់ នូវក្តីស្រមៃរបស់ប្រជាជាតិទាំងមូល។ មានតែស្នាដៃ តែបន្ដិចបន្តួចប៉ណ្ណោះ ដែលបានរួចផុតពីការបំផ្លិចបំផ្លាញ របស់របបផ្តាច់ការនេះ។
លោក ដាវី ជូ ជាសមិទ្ធិករមានសញ្ជាតិបារាំង ដើមកំណើតខ្មែរ កើតនៅឆ្នាំ១៩៨៣។ នៅពេលចាប់ថតខ្សែភាពយន្ដនេះ [...]