ឥណ្ឌា៖ ការបំផ្ទុះដ៏ខ្លាំងចំនួនបួន វាយប្រហារវត្តអារាមពុទ្ធសាសនា (រូបថត)
ការដាក់បំផ្ទុះដ៏ខ្លាំងមួយ បានវាយបំផ្លាញវត្តពុទ្ធសាសនាចំនួន៣ ក្នុងតំបន់ផ្នែកខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យទី៧ខែកក្កដានេះ ធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួស។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការខឹងក្រេវក្រោកយ៉ាងខ្លាំង ពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌា។
បំណែកបែកបាក់ នៅពីមុខព្រះវិហារ នៅក្រោយការបំផ្ទុះនោះ។ (រូបថត Reuters)
អាជ្ញាធរនគរបាល បានថ្លែងឲ្យដឹងថា ចំរឹងដែកនៃព្រះវិហារ មហាពុទ្ធិ (Mahabodhi) ដែលជាព្រះវិហារមួយក្នុងចំណោមព្រះវិហារពីរ ត្រូវបានទទួលការវាយប្រហារ នៅខេត្តប៊ូហ្គាយ៉ា (Bodhgaya) ក្នុងរដ្ឋប៊ីហារ ធ្វើឲ្យមានការខូតខាតជាដំណំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បានអះអាងថាការវាយប្រហារទាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់ដោយក្រុមណាមួយនៅឡើយ [...]