ពាក្យបណ្តៅខ្មែរ៖ ប្រភព និយមន័យ និងសារប្រយោជន៍
ប្រិយមិត្តអ្នកអានទាំងអស់ជាទីមេត្រី តើលោកអ្នកធ្លាប់ដឹងទេថា តើពាក្យបណ្តៅខ្មែរមានកំណើត ចាប់តាំងពីពេលណា មក? មានអត្ថន័យយ៉ាងដូចម្តេច? មានប៉ុន្មានប្រភេទ? មានសារប្រយោជន៍ បែបណាខ្លះសម្រាប់ ពលរដ្ឋខ្មែរគ្រប់រូប?
កុមារីម្នាក់នេះអស់សំណើច នឹងអ្វីដែលខ្លួនរកឃើញ នៅក្នុងសៀវភៅ។
ថ្ងៃនេះទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ សូមធ្វើការស្រាយចម្ងល់ជូនប្រិយមិត្ត ទាក់ទងនឹងសំនួរទាំងនេះដូចតទៅ៖
ក. ប្រភពកំណើត និង ស្ថានភាពពាក្យបណ្តៅនាសម័យខ្មែរបុរាណ ៖
ឆ្លងតាមរយៈការអានសៀវភៅ អរិយធម៌ខ្មែរ របស់អ្នកស្រីត្រឹង ងា យើងអាចសន្និដ្ឋានបានថា ពាក្យបណ្តៅខ្មែរ មាន ដើមណើតដំណាលគ្នានឹងការកកើតនៃសង្គមខ្មែរ ឬភាសាខ្មែរដូច្នោះដែរ ពោលគឺ តាំងពីប្រមាណ ៣០០០ឆ្នាំមុន គ.ស. មកម្លេះ ។ [...]