អាមេរិក៖ ប្ដឹងទៅតុលាការ ពីករណី«ផ្ទុះបង្គន់»ក្នុងផ្ទះខ្លួន
អ្នករស់នៅក្នុងទីក្រុងញ៉ូយកមួយរូប បានសម្រេចចិត្តប្ដឹងឡើងទៅតុលាការ បន្ទាប់ពីគាត់បានរងរបួសស្រាល នឹងការផ្ទុះមួយនៃបង្គន់អនាម័យ ក្នុងផ្ទះរបស់គាត់។ នេះបើតាមការឲ្យដឹងរបស់ មេធាវីរបស់គាត់ កាលពីសប្ដាហ៍កន្លងមកនេះ។
រូបជំនួស បង្ហាញពីការផ្ទុះចេញពីបង្គន់។ (រូបថត ឯកសារ)
ទីក្រុងប៉ារីស - បុរសចំណាស់៥៨ឆ្នាំ ឈ្មោះ ម៉ៃឃើល ព្ចែរ (Michel Pierre) ដែលរស់នៅក្នុងសង្កាត់ ប្រ៊គ្លីន (Brooklyn) ដែលជាសង្កាត់អ្នកមានមួយ កណ្ដាលទីក្រុងញ៉ូយក បានជួបគ្រោះថ្នាក់ដែលបណ្ដាលមកពី ការផ្ទុះបង្គន់អនាម័យក្នុងផ្ទះរបស់លោក។ មេធាវីរបស់បុរសរូបនេះ បានរម្លឹកឡើងវិញថា លោក ម៉ៃឃើលបានចុចប្រអប់ទឹក ដើម្បី«សាកល្បង»ទឹកលាងចានបង្គន់របស់គាត់ បន្ទាប់មានការផ្ដាច់ជាបណ្ដោះអាសន្ន នូវចរន្តទឹកប្រើប្រាស់នៅក្នុងអាគារ [...]