៧បទ ដែលនាំឱ្យម្ចាស់ពានឌឹវយ្ស៍ ប៊ុត សីហា ទទួលការពេញនិយម
បទចម្រៀងដែលទាំង៧បទនេះ ត្រូវបានចងក្រងឡើងដោយអ្នកគាំទ្រ របស់លោក ប៊ុត សីហា និងបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក ឆន សុវណ្ណរាជ តារាចម្រៀងល្បីនិងជាគ្រូបង្វឹកផ្ទាល់ របស់ម្ចាស់ជ័យលាភី។ អាល់ប៊ុម បទចម្រៀងដែលលោក ប៊ុត សីហា បានបកស្រាយនេះ ឡើងនៅលើឆាកដ៏ធំរបស់ឌឹវយ្ស៍ និងកំពុងល្បីលើបណ្តាញផ្សព្វផ្សាយសង្គម បានធ្វើឱ្យរញ្ជួយដល់ចិត្តទស្សនិកជនសារជាថ្មី។
បទទាំង៧បទនេះមាន៖ ដឹងទេថាខ្ញុំឈឺចាប់ - អស់ស្នេហ៍តែមិនចង់បាត់បង់អូន - ស្មោះបងអូនស្លាប់អី - ដាក់ទានចិត្តស្មោះ - ខោចែវថ្នេរប្រាំ - ឈប់ទ្រាំ និង what can I do?
ប្រិយមិត្តមួយចំនួន បានសរសើរទឹកដមសម្លេង របស់ម្ចាស់ពានឌឹវយ្ស៍កម្ពុជា រដូវកាលទីមួយនេះ មានសម្លេងល្អ អាចច្រៀងបានគ្រប់បទ។ លើសពីនេះទៅទៀត គឺតែងនិយាយថា លោក ប៊ុត សីហា ច្រៀងបានល្អជាងម្ចាស់ដើមទៅទៀត។ ដូច្នេះ វាពិតជាសមហើយ [...]