ក្បាច់វាយតឺនីសពិសេស បញ្ចេញផ្ទួនៗគ្នា របស់កីឡាករ ឌីមីត្រូវ (vdo)
ជាការពិតហើយ ទេពកោសល្យរបស់កីឡាករ វាយកូនបាល់លើវាលរាប (ឬតឺនីស) មួយចំនួន អាចមានសភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ យកទេពកោសល្យនោះមកបញ្ចេញ នៅក្នុងការប្រកួតធំៗ ជាការចាប់យកហនិភ័យមួយ។
ប៉ុន្តែចំណែកឯកីឡាករ ហ្គ្រីហ្គ័រ ឌីមីត្រូវ វិញ មិនបានគិតដូច្នោះឡើយ ព្រោះកីឡាកររូបនេះ បានយកទេពកោសល្យ ដ៏ប៉ិនប្រសព្វរបស់ខ្លួន ក្នុងការវាយកូនបាល់ពីក្រោយខ្នងមកវិញ មកប្រើក្នុងការប្រកួតក្នុងរគ្គ១/៤ផ្ដាច់ព្រ័ត នៅរាជធានីស្ដុកខូល (Stockholm) នៃប្រទេសស៊ុយអែត។
ការបង្ហាញក្បាច់វាយបកពីក្រោយមកវិញនេះ ត្រូវបានកីឡាករជាតិប៊ុលហ្គារីរូបនេះ វាយផ្ដាច់សម្រេចយកឈ្នះ ដល់ទៅពីរដងផ្ទួនៗ ទៅលើកីឡការគូរប្រជែង ជាតិអាមេរិកាំង លោក ចាក់ សុគ (Jack Sock)។ មិនត្រឹមតែប៉ុណ្ណោះ នៅចំពោះទេពកោសល្យដ៏កំពូលនេះ កីឡាករអាមេរិកាំងដែលបានប្រកួតចាញ់ (ក្នុងពិន្ទុ ៥-៧, ៦-៤, ៦-៣) [...]