Posts tagged as "Huon Reach Chamroeun"

បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម

បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដឹកនាំដោយលោក ហួន រាជចំរើន ដែលឈរនៅលេខរៀង ទី១៤ ក្នុងសន្លឹកឆ្នោត បានចេញមុខទាត់ចោល លទ្ធផលនៃការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន។ គណបក្សនេះ ដែលតាំងខ្លួនថា ជា«គណបក្សប្រឆាំង ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ» ថែមទាំងព្រមានទៀតថា ខ្លួននឹងដឹកនាំធ្វើ «បាតុកម្មមិនទទួលយកលទ្ធផល» នៃការបោះឆ្នោត បើសិនជាគ្មានដំណោះស្រាយទេនោះ។

សេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយ របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៤​ ខែសីហា និងដែលធ្លាក់មកដៃអ្នកសារព័ត៌មាន បានបញ្ជាក់ពីមូលហេតុចំនួនពីរ ដែលនាំទៅដល់ការបដិសេធនេះ។ ទីមួយ ចំនួនពលរដ្ឋដែលចេញទៅបោះឆ្នោត មិនមានចំនួនដូចការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីពីរ ពលរដ្ឋដែលបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា មិនមានចំនួនរហូតជាង ៨៧% ដូច្នេះឡើយ។

គណបក្ស [...]

​បាតុកម្ម​​ប្រឆាំង​បាតុកម្ម​៖ អ្នក​វិភាគ​ថា​មាន​អ្នក​និពន្ធ​តែ​មួយ តែ​តួ​សម្ដែង​ច្រើន

​បាតុកម្ម​​ប្រឆាំង​បាតុកម្ម​៖ អ្នក​វិភាគ​ថា​មាន​អ្នក​និពន្ធ​តែ​មួយ តែ​តួ​សម្ដែង​ច្រើន

រាជធានីភ្នំពេញ - ភ្លាមៗបន្ទាប់ពី លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានប្រកាសថានឹងគៀងគរ​ប្រជាពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងមហាបាតុកម្មគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញរួចមក លោក កឹម សុខា ដែល​ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងតបថា គណបក្សសង្គ្រោះជាតិមិនខ្លាចនឹងការធ្វើបាតុកម្ម ពីភាគីគណបក្ស​ណាមួយ ក្នុងការប្រឆាំងទៅនឹងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនោះទេ។ ថ្លែងតាមវិទ្យុអាស៊ីសេរី​កាលពីថ្ងៃ​ទី២១ ខែតុលា លោក កឹម សុខា បានប្រកាសស្វាគមន៍ នូវបាតុកម្មប្រឆាំងមហាបាតុកម្មរបស់គណបក្សលោកលើកនេះ បើទោះជាបាតុកម្មនោះ ត្រូវបានរៀបចំដោយជាគណបក្សតូចក៏ដោយ។

យ៉ាងណាក៏ដោយលោក កឹម សុខា ក៏បានសន្និដ្ឋានដែលថា បាតុកម្មដែលរៀបចំឡើងដោយគណបក្សតូច គ្មានអាសនៈ​នៅក្នុងរដ្ឋសភានេះ មិនអាចគៀងគប្រជាពលរដ្ឋឲ្យចូលរួមបានច្រើននោះទេ។ លោក កឹម សុខា បន្តថា គំនិតចង់ធ្វើ​បាតុកម្មប្រឆាំងមហាបាតុកម្ម [...]

សម្ភាសហួន រាជចំរើន៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​ដោះ​បំណុល​បរទេស​ត្រឹម​បី​ឆ្នាំ

សម្ភាសហួន រាជចំរើន៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​ដោះ​បំណុល​បរទេស​ត្រឹម​បី​ឆ្នាំ

ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សដែលបានចូលរួម តែងតែធ្វើការសន្យាជាមួយពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះដែរពលរដ្ឋជាម្ចាស់ឆ្នោតក៏ចាំមើលការអនុវត្ត នូវការសន្យារបស់គណបក្សទាំងនោះ នាពេលជាប់ឆ្នោត​ផង​ដែរ។ «ប្រាំឆ្នាំម្ដង» ជារយៈពេលមួយ ដែលពលរដ្ឋត្រូវធ្វើការសម្រេចចិត្តជា«ថ្មី» ចំពោះគណបក្សនយោបាយណាមួយ ជា​ពិសេសសម្រេចចិត្ត ក្នុងការបន្តរគាំទ្រ ឬត្រូវធ្វើការផ្លាស់ប្តូរ។

ដូច្នេះ ដើម្បីជាទស្សនៈទានដល់ម្ចាស់ឆ្នោត និងជាការគោរពទៅដល់គោលការណ៍ស្មើរភាពគ្នា នៃការឃោសនាបោះឆ្នោត ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នូវ​គោលនយោបាយសំខាន់ៗនៃគណបក្សនេះ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតសកល នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ៖ ការសម្រេចចិត្តចូលរួមក្នុងឆាកនយោបាយនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...