ហ៊ុន សែន ព្រមានដកមន្ត្រី«ពហុជំនាញ»ពីរនាក់ ចេញពីក្របខណ្ឌយោធា
នេះអាចជាការព្រមានមួយ សម្រាប់មន្ត្រី«ពហុជំនាញ»មួយចំនួន ដែលមានមុខនាទីមួយហើយ មិនអនុវត្តមុខនាទីហ្នឹង ឲ្យខ្ជាប់ខ្ជួនទេ តែចេះតែចង់ទៅធ្វើអ្វីផ្សេង ដែលមិនមែនជាមុខនាទីរបស់ខ្លួន។ ហើយការព្រមាននេះ ចេញពីមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ភោធកំណាត់ផ្លូវជាតិលេខ៦ នៅឯខេត្តកំពង់ធំ ដែលធ្វើទៅកាន់មន្ត្រីយោធាពីរនាក់ គឺលោក ផែង វណ្ណៈ និងលោក ខ័ណ្ឌ ច័ន្ទសុផល។
ការថ្លែងព្រមាន របស់បុរសខ្លាំងកម្ពុជា ធ្វើឡើងបន្ទាប់ពី អ្នកប្រើប្រាស់សង្គម ដ៏ល្បីឈ្មោះទាំងពីរនាក់ខាងលើ បានធ្វើការសម្ភាសមនុស្សពីរនាក់ ដែលជាតួអង្គដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍ «ព្រះសង្ឃលិតពោត» ដែលត្រូវបានបែកធ្លាយ កាលពីសប្ដាហ៍មុន។ ហើយកិច្ចសម្ភាស របស់មន្ត្រីយោធាទាំងពីរ ដែលធ្វើឡើងផ្សេងគ្នា ត្រូវបានផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម ខណៈតួអង្គទាំងពីរនាក់ [...]