ខ័ណ្ឌ ច័ន្ទសុផល៖ ព្រោះ អាឡិច ​កម្ពុជា​​ខាត​​បង់​​លុយ​​រាប់​​ពាន់​​លាន​​ដុល្លារ

ដោយសារតែវត្តមាន របស់លោក អាឡិច ទើបគម្រោងអភិវឌ្ឍវារីអគ្គីសនី នៅក្នុងតំបន់អារ៉ែងត្រូវបានផ្អាក ដែលធ្វើឱ្យកម្ពុជា ខាតបង់អស់លុយ រាប់លានដុល្លារ។ នេះបើតាមការអះអាង របស់តារាហ្វេសប៊ុក ស្និតនឹងគណបក្សប្រជាជនកម្ពុជា លោក ខ័ណ្ឌ ច័ន្ទសុផល។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 22, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ខ័ណ្ឌ ច័ន្ទសុផល តារាហ្វេសប៊ុកដ៏ល្បីមួយរូប ដែលរងទាំងការជេរប្រទេច និងការសរសើរ ពីសំណាក់​អ្នក​ប្រើប្រាស់ បណ្តាញសង្គម បានឱ្យដឹងថា បន្ទាប់ពីគម្រោងសាងសង់ ទំនប់វារីអគ្គីសនី របស់ក្រុមហ៊ុនស៊ី​ណូ​ហាយ​របស់ចិន ត្រូវបានផ្អាកមិនឱ្យធ្វើនោះមក កម្ពុជាបានខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រោះលុយរាប់ពាន់លានដុល្លារ ដែល​ក្រុមហ៊ុន​​បានដាក់វិនិយោគ សម្រាប់ជួយប្រជាពលរដ្ឋកម្ពុជា ត្រូវបានរលាយសូន្យ ដូចអំបិលត្រូវទឹក។ ទឹកប្រាក់​វិនិយោគយ៉ាងច្រើនលើសលប់ ដែលត្រូវបានបាត់បង់នេះ ក៏ដោយសារតែមានការតវ៉ា ពីក្រុមចលនាមាតាធម្មជាតិ ជាពិសេសលោក  អាឡិច ជាតិអេស្ប៉ាញ ដែលបានរារាំង ដល់ការ«អភិវឌ្ឍន៍»ប្រទេស។

តារាហ្វេសប៊ុក ដែលស្និតនឹង គណបក្សប្រជាជនកម្ពុជារូបនេះ បានបរិហារសកម្មជនការពារបរិស្ថាន លោក អាឡិច ទៀតថា៖ «សួរថាកន្លងមក រយៈពេលដែល អាឡិច គេចខ្លួនពីអេស្ប៉ាញមកនៅខ្មែរ រយៈពេលប៉ុន្មាន​ឆ្នាំ​ហើយ ដែលមករស់នៅស្រុកខ្មែរ តើ អាឡិច បានធ្វើអ្វីខ្លះ គឺអាឡិចសម្ងំគេចខ្លួនទេ។ អញ្ចឹងទេ បងប្អូនក្រឡេក​មើល ដល់ពេលដែលក្រុមហ៊ុន ស៊ីណូហាយដ្រូ គេរៀបចំគម្រោងដាក់ទៅរដ្ឋាភិបាល គេសិក្សាហើយ។ គេសង់ គេ​មិន​មែន​យកភ្លើង ទៅប្រទេសចិន ឬទៅប្រទេសថៃឯណា។ គេធ្វើទំនប់វាអគ្គីសនី ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កោះកុង ក៏ដូចជាខេត្តជាប់ហ្នឹង ដូចជាកំពត ពោធិ៍សាត់ហ្នឹង ទទលបានភ្លើងអគ្គីសនី ប្រើប្រាស់ក្នុងតម្លៃ​ធូរ​ថ្លៃ។»

លោក សុផល បានបន្តទៀតថា៖ «ខ្ញុំរីករាយ ដែលលឺអ្នកវិនិយោទុន យកលុយរាប់លានដុល្លារ មកវិនិយោគជួយ​កម្ពុជា។ លុយដែលគេវិនិយោគ រាប់រយពាន់លាន គេដាក់ជួយប្រជាពលរដ្ឋខ្មែរ ឱ្យបានប្រើភ្លើងក្នុងតម្លៃធូរថ្លៃ បែរ​ជារលាយសាបសូន្យ ដោយសារតែបុរសពិរុទ្ធមា្នក់។»

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដែលចេញមុខយ៉ាងសកម្ម ក្នុងការហាមឃាត់ មិន​ឱ្យមានការសាងសង់ ទំនប់វារីអគ្គីសនី បានបញ្ជាក់ថា គម្រោងវារីអគ្គីសនី នៅស្ទឹងឆាយអារ៉ែង គឺជាគម្រោង​«ខ្មោច»។ គម្រោងនេះ ចំណាយលុយច្រើន ប៉ុន្តែកម្លាំងថាមពលអគ្គីសនី ទទួលបានតិច។ លោកថា មូលហេតុ ដែល​នាំឱ្យក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ បោះទុនវិនិយោគវារីអគ្គីសនី នៅក្នុងតំបន់អារ៉ែង ដោយសារតែក្រុមហ៊ុន​នេះ មានបំណងកាប់យកឈើ និងរុករករ៉ែតែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...