Posts tagged as "publicité"

សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?

សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?

តើសេក្តីព្រាងច្បាប់ ស្តីពី«ការគ្រប់គ្រង ផលិតផលគ្រឿងស្រវឹង» បានដើរឡើង ទៅដល់កាំជណ្ដើរ​ទី​ប៉ុន្មាន​ហើយ? ដើម្បីឆ្លើយនឹងសំនួរនេះ លោក យ៉ង់ គឹមអេង ដែលជាប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព និងជាសមាជិតក្រុមប្រឹក្សាភិបាល នៃសម្ព័នយុវជន ដើម្បីឯកភាពនិងអភិវឌ្ឍន៍ បាន​និយាយ​ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានព្រាងចប់ តាំងពី ២០១៤ ហើយក៏បាន ដាក់​ជូន​ទៅ​ទីស្តីការ​គណះរដ្ឋមន្រ្តី ដើម្បីប្រជុំអនុម័ត តែត្រូវបានខកខាន រហូតមកដល់ពេលនេះ។

លោកបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយ ការពង្រឹងសិទ្ធិ អំណាចរបស់យុវជននៅប្រទេសកម្ពុជា ដែល​រៀបចំ​ឡើង ដោយសភាយុវជនត្រាប់និងយុវជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានការចូលរួម ពី​សំណាក់​យុវជន ដែលមកពីច្រើនស្ថាប័ន។

តែផ្ទុយទៅវិញ ចំពោះការខកខានអនុម័តច្បាប់នេះ ត្រូវបានលោក គឹមអេង ដាក់សង្ស័យថា មានការ​ជ្រៀត​ជ្រែក [...]

«គ្រឿង​ស្រវឹង​ជា​ទឹក បំពុល​មនុស្ស»

«គ្រឿង​ស្រវឹង​ជា​ទឹក បំពុល​មនុស្ស»

អ្នកសម្របសម្រួល ក្នុងវេទិកាយុវជន កាលពីថ្ងៃទី០៨ ខែសីហា យុវជន ហេង គឹមហុង ដែលជានិស្សិតផ្នែក​ច្បាប់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា «គ្រឿងស្រវឹង ជាទឺកបំពុលមនុស្ស»។

ការលើកឡើងនេះ បានធ្វើឡើង នៅក្នុងវេទិកាយុវជន ដែលបានបើកធ្វើកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងប្រធានបទ ការប្រើប្រាស់គ្រឿងស្រវឹង ដែលមានគោលបំណង ឲ្យយុវជនទាំងអ្នកប្រើប្រាស់ គ្រឿង​ស្រវឹង និងមិនប្រើប្រាស់ជួបគ្នា ដើម្បីជជែកពិភាក្សា និងរកដំណោះស្រាយដែល អាចបកាត់បន្ថយ​ហានីភ័យ​មួយចំនួន បង្កពីគ្រឿងស្រវឹង ដូចជាករណីគ្រោះថ្នាក់ចររាចរណ៍ បញ្ហាអសន្តិសុខសង្គម និងអំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម សុទ្ធតែមានភាគរយខ្ពស់ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក គឹមហុង បានពន្យល់ថា នៅពេលមនុស្សមានស្មារតីធម្មតា អាចបញ្ជា និងគ្រប់គ្រងខ្លូនឯងបានយ៉ាងល្អ ប៉ុន្តែនៅពេលមានជាតិស្រវឹង ចូលក្នុងខ្លួន មនុស្សស្ទើរ៩០ភាគរយ មិនអាចរក្សា [...]

វៀតណាម​ជា​ដៃ​គូរពាណិជ្ជ​កម្ម​ទី​២​របស់​កម្ពុជា

វៀតណាម​ជា​ដៃ​គូរពាណិជ្ជ​កម្ម​ទី​២​របស់​កម្ពុជា

គ្រាន់តែនៅក្នុង ខែមករាតែមួយ ប្រទេសកុម្មុយនីស វៀតណាម បានផ្លាស់ប្ដូពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងទឹកប្រាក់​ប្រមាណជា ២៩១លានដុល្លា ច្រើនជាងរយៈពេលដូចគ្នានេះ កាលពីឆ្នាំទៅម៉ិញ ៣,៥%។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការវៀតណាម VNA ក្នុងចុងសប្ដាហ៍នេះ។

របាយការណ៍នោះ បានឲ្យដឹងទៀតថា ពីក្នុងចំណោម ទឹកប្រាក់ទាំងអស់នោះ ទឹកប្រាក់ចំនួន២០៥,៦លានដុល្លា បានធ្វើ​ទៅ​លើផលិតផលប្រេងសាំង ផលិតផលធ្វើពីដែក ពីជ័រ ពីក្រណាត់ គ្រឿងឧបភោគបរិភោគជាដើម  ដែលនាំចូល មក​ក្នុង​​ប្រទេសកម្ពុជា។

ឆ្នាំកន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធ្វើក្នុងកម្រិតទឹកប្រាក់ ៣,២៩ពាន់លានដុល្លា ដែលក្នុង​នោះ ២,៦៧ពាន់លានដុល្លា ជាទឹកប្រាក់ ដែលកម្ពុជាទិញផលិតផល ឬនាំចូលផលិតផល ពីវៀតណាម ខណៈ​វៀតណាម​ទិញទំនិញ ឬនាំផលិតផលចូលទៅក្នុងប្រទេសខ្លួន តែជាង៦៧០លានដុល្លាប៉ុណ្ណោះ។ កម្រិតទឹកប្រាក់ [...]

ខៀវ កាញារិទ្ធ៖ ការ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង នឹង​ត្រូវ​កាត់​បន្ថយ

ខៀវ កាញារិទ្ធ៖ ការ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង នឹង​ត្រូវ​កាត់​បន្ថយ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការពិភាក្សា ទៅលើការ​«កាត់»បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម«ស្រា» តាមបណ្តាញស្ថានីវិទ្យុ និងទូរទស្សន៍ ក្រោយពីមានការបង្កើតច្បាប់ ស្តីពី​ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នាពេលឆាប់ៗខាងមុខ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ផ្សព្វផ្សាយពាណិជ្ជកម្ម - ការផ្សាយពាណិជ្ជកម្ម«គ្រឿងស្រវឹង» ជាផ្នែកមួយនៃសិទ្ធិទទួលបានសារព័ត៌មាន។ ជាមួយគ្នា​នេះដែរ បើសិនជាចង់បញ្ឈប់នូវការផ្សាយពាណិជ្ជកម្មនេះ ទាំងស្រុង ត្រូវតែមាន«ច្បាប់»។ ឥឡូវនេះច្បាប់កំណត់ ពីការ​ផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹងនេះ [...]

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយមិនសុំអោយសើចទេ ព្រោះតាមមើលទៅ វានឹងធ្វើអោយលោកអ្នករំជួលចិត្តទៅវិញទេ។ ការផ្សាយពាណិជ្ជកម្មខ្លះ ដែលប្រើប្រាស់រូបភាព នៃការ ស្រើបស្រាល ស្អប់ខ្ពើម ឬឈឺចាប់របស់អ្នកដទៃ ទោះជានៅក្នុងគោលបំណងល្អក៏ដោយ ក៏មិនគួរនឹងអោយមានការលើកទឹកចិត្តនោះទេ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...